កន្លងមក Liverpool ធ្លាប់មានកីឡាករអាស៊ីទេ?
- 2019-12-14 01:20:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លងមក Liverpool ធ្លាប់មានកីឡាករអាស៊ីទេ?
ចន្លោះមិនឃើញ
ក្នុងក្លឹប Liverpool ធ្លាប់មានកីឡាករចម្រុះពូជសាសន៍ក្រៅពីអង់គ្លេស ហើយក្រៅពីអឺរ៉ុបទៅទៀត។ ប៉ុន្តែបើនិយាយរឿងកីឡាករអាស៊ីវិញ រាងមានភាពស្មុគស្មាញបន្តិច។
កន្លងមក Liverpool ធ្លាប់មានកីឡាករមកពីអ៊ីស្រាអែល ចំនួន ៣រូបដូចជា៖
ខ្សែការពារ Avi Cohen ធ្លាប់លេងឲ្យ Liverpool អំឡុងឆ្នាំ១៩៧៩ ដល់ ១៩៨១
ខ្សែប្រយុទ្ធ Ronny Rosenthal ធ្លាប់លេងឲ្យ Liverpool អំឡុងឆ្នាំ១៩៩០ ដល់ ១៩៩៣
ខ្សែប្រយុទ្ធ Yossi Benayoun ធ្លាប់ឲ្យ Liverpool អំឡុងឆ្នាំ២០០៧ ដល់ ២០១០។
រឿងដែលស្មុគស្មាញនោះគឺត្រង់ថា អ៊ីស្រាអែលមានភូមិសាស្ត្រនៅទ្វីបអាស៊ី ប៉ុន្តែលេងក្នុងក្របខ័ណ្ឌបាល់ទាត់ទ្វីបអឺរ៉ុប UEFA [1]។
កាលពីឆ្នាំ២០១៥ កីឡាករកូនកាត់ឥណ្ឌា-អង់គ្លេស ខ្សែបម្រើប្រយុទ្ធ Yan Dhanda បានចុះកុងត្រាអាជីពជាមួយក្លឹបយុវជន Liverpool ដែលធ្វើឲ្យគេក្លាយជាកីឡាករអង់គ្លេសកាត់អាស៊ីដំបូងគេ នៅហង្សក្រហម។
ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានកីឡាករអាស៊ីអាជីពមកពីប្រទេសក្របខ័ណ្ឌ AFC ផ្ទាល់តែម្ដងទេ ហេតុនេះហើយ ប្រសិនបើខ្សែប្រយុទ្ធជប៉ុន Takumi Minamino នៃក្លឹប Salzburg មកកាន់ Liverpool មែន នោះគេនឹងក្លាយជាកីឡាករអាស៊ីទី ១ នៅ Liverpool៕