ថតរឿងពេលកំពុងពពោះ Tang Yan មានជំនួយការថែទាំដល់ទៅ៥០នាក់
- 2019-12-16 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថតរឿងពេលកំពុងពពោះ Tang Yan មានជំនួយការថែទាំដល់ទៅ៥០នាក់
ចន្លោះមិនឃើញ
ដោយសារតែចូលរួមសម្ដែងរឿងក្នុងកំឡុងពេលកំពុងមានគភ៌ តារាសម្ដែងស្រីជួរមុខចិន Tang Yan ត្រូវការថែទាំងពិសេសជាចាំបាច់ ដោយមានមានជំនួយការដល់ទៅរាប់សិបនាក់។
មុននេះបន្តិច បណ្ដាញព័ត៌មាន ON បានរាយការណ៍ថា ទោះបីជាខ្លួនកំពុងមានទំងន់ក៏ដោយ ប៉ុន្តែដោយសារមិនចង់ឲ្យរអាក់រអួលគម្រោងថតរឿងនោះ តារាសម្ដែងស្រីលំដាប់ A ចិន Tang Yan នៅតែបន្តឈុតថតរបស់ខ្លួនជាធម្មតា ប៉ុន្តែត្រូវមានការមើលថែទាំពិសេសជាងកាលពីមុន។
ប្រភពដដែលបានឲ្យដឹងថា ដើម្បីធានាសុខភាព ទាំងម្ដាយ និងកូនក្នុងផ្ទៃ ស្រីស្អាតវ័យ៣៦ឆ្នាំ បានជួលបុគ្គលិកសរុបចំនួន៥០នាក់រួមមានតៃកុងឡាន ជំនួយការផ្ទាល់ខ្លួន ក្រុមអ្នកផាត់មុខធ្វើសក់ និងចុងភៅជាដើម ដើម្បីរួមដំណើរជាមួយនាងក្នុងគំរោងថតរឿងភាគ The Legend of Xiao Chuo។
នៅក្នុងចំណោម បុគ្គលិក៥០នាក់ខាងលើ មានម្នាក់ដែលចាំតែពិនិត្យបរិយាកាសនៅជុំវិញ តារាសម្ដែងមួយនេះ កុំឲ្យនាងប៉ះនឹងបរិយាកាសមិនបរិសុទ្ធ។ ខុសពីបុគ្គលិករបស់តារាដទៃដែលបានត្រឹមស្នាក់នៅសណ្ឋាគារផ្កាយ១នោះ បុគ្គលិកទាំង៥០នាក់ខាងលើ សុទ្ធតែបានស្នាក់នៅសណ្ឋាគារផ្កាយ៥ជាមួយនាង ដើម្បីងាយស្រួលមើលថែទាំតារារូបនេះ។
ក្រៅពីវត្តមានរបស់ Tang Yan រឿង The Legend of Xiao Chuo ក៏មានការចូលរួមរបស់កំពូលតារាសម្ដែងស្រីហុងកុង Charmaine Sheh ផងដែរ។ ខ្សែភាពយន្តភាគនេះ គ្រោងចាក់បញ្ចាំងនៅឆ្នាំ២០២០ខាងមុខនេះ៕