អស់ពីរថយន្ត វៀតណាមផលិតបានទូរទស្សន៍ឆ្លាតវៃដាក់លក់ក្នុងតម្លៃ ៣៧៥ ដុល្លារ
- 2019-12-16 02:43:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ពីរថយន្ត វៀតណាមផលិតបានទូរទស្សន៍ឆ្លាតវៃដាក់លក់ក្នុងតម្លៃ ៣៧៥ ដុល្លារ
ចន្លោះមិនឃើញ
VinSmart Research and Production Company ដែលជាកុលសម្ព័ន្ធនៃក្រុមហ៊ុន Vingroup ថ្មីៗនេះបានជោគជ័យលើការប្រកាសនូវទូរទស្សន៍ឆ្លាតវៃចំនួន ៥ ម៉ូឌែលដែលមានអេក្រង់ចាប់ពី ៤៣-៥៥ អ៊ីញ គាំទ្រកម្រិតបង្ហាញ 4K បូកផ្សំបច្ចេកវិទ្យា HDR10 ជាមួយប្រព័ន្ធសំឡេង Dolby Audio។
ជាទូរទស្សន៍ឆ្លាតវៃដែលរត់លើប្រព័ន្ធ Android TV OS ជំនាន់ ៩.០ មានបំពាក់នូវមុខងារពិសេសៗរបស់ Google ដូចជាការស្វែងរកដោយសំឡេង (Voice Search) និង Google Assistantគាំទ្រការនិយាយដោយប្រើប្រាស់ភាសាវៀតណាមផ្ទាល់ និងដំណើរការនៃ Google Play ថែមទៀតផង។
ទូរទស្សន៍ Vsmart ចែកចេញជាត្រកូល KD និង KE ដោយមានតម្លៃ ៣៧៥ ដុល្លារសម្រាប់ម៉ូឌែល KD6600 អេក្រង់ ៤៣ អ៊ីញ និង KE8500 អេក្រង់ ៥៥ អ៊ីញ តម្លៃ ៧៣០ ដុល្លារ។
គួររំឭកថាការផលិតទូរទស្សន៍ដែលជាផលិតផលក្នុងប្រទេសវៀតណាមនេះ ក៏លេចចេញពីក្រុមហ៊ុននៃការផលិតស្មាតហ្វូនកន្លងទៅតែមួយ នៃក្រុមហ៊ុនរួម VinSmart។ ខណៈ VinFast គឺជាក្រុមហ៊ុនផលិតរថយន្ត ហើយវាសុទ្ធសឹងស្ថិតក្រោមទ្រនំក្រុមហ៊ុនមេ VinGroup៕
អានអត្ថបទ:
មកដឹងតម្លៃម៉ូតូ GPX POPz 125cc ស៊េរីថ្មីឆ្នាំ ២០២០ ទើបចេញលក់ក្តៅៗ!
ផែនការយក្សរបស់មេធំ Facebook ត្រូវបាន FTC បញ្ឈប់ក្រោមហេតុផលម្យ៉ាង