ក្ដៅៗ! Rosé ចេញបទចម្រៀង Cover ជាកាដូដល់ហ្វេន អបអរបុណ្យណូអែល

  • 2019-12-18 09:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ប្រកាស​របស់​ផលិតកម្ម YG បាន​ឲ្យ​ដឹង​ថា​ Rosé ក្រុម​ BLACKPINK នឹង​ចេញ​បទ​ចម្រៀង​ Cover មួយ​មាន​ចំណងជើង​ថា​ "The Christmas Song” ចម្រៀង​ដើម​របស់​ Nat King Cole។

ដូច​ពាក្យ​សន្យា​ មានន័យ​ថា​នៅ​ម៉ោង​៤រសៀល (ម៉ោង​ ៦ល្ងាចនៅកូរ៉េ) បទ​ចម្រៀង​ Cover មួយ​បទ​នេះ​របស់​ Rosé ក៏​បាន​ចេញ​ជា​ស្ថាពរ ដើម្បីជា​ការ​អបអរ​រដូវកាល​បុណ្យ​ណូអែល​ដែល​នឹង​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ។

សំឡេង​របស់​នាង​ពិត​ជា​ពីរោះ​រណ្ដំ​ប្លែកស្ដាប់​មិន​ជិនណាយ​ ត្រូវខ្លាំង​បំផុត​ជាមួយ​នឹង​បទ​ចង្វាក់​ Slow មួយៗនេះ។ ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ សូម​ទស្សនាដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី