ប្រព័ន្ធលេងសំខាន់៣ដែល Man Utd អាចប្រើពេលទិញបាន Haaland
- 2019-12-24 02:13:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រព័ន្ធលេងសំខាន់៣ដែល Man Utd អាចប្រើពេលទិញបាន Haaland
ចន្លោះមិនឃើញ
Manchester United កំពុងនាំមុខគេក្នុងការចាយលុយប្រជែងយកយុវជនឆ្នើម Erling Haaland ពីក្លឹប Red Bull Salzburg។
ព័ត៌មានចុងក្រោយឲ្យដឹងថាយុវជនវ័យ១៩ឆ្នាំរូបនេះ បានធ្វើដំណើរជាមួយឪពុកមកកាន់ទឹកដី Old Trafford ដើម្បីចរចាក្នុងការផ្ទេរ ប៉ុន្តែលទ្ធផលមិនទាន់ដឹងយ៉ាងណានៅឡើយ ត្បិតមិនមែនតែ United មួយទេដែលស្រក់ទឹកមាត់ចង់បាន Haaland។ យ៉ាងណា Solskjaer អាចប្រើប្រព័ន្ធលេង៣ខាងក្រោមនេះបើយកបានខ្សែប្រយុទ្ធសញ្ជាតិន័រវែស៖
#៣ ប្រព័ន្ធលេង ៤-២-៣-១៖ ដោយដាក់ Haaland ឲ្យលេងជាខ្សែប្រយុទ្ធទោល។
#២ ប្រព័ន្ធលេង ៤-៤-២៖ ប្រព័ន្ធនេះ Haaland ត្រូវលេងប្រយុទ្ធពីរខាងលើដោយចាប់ដៃគូជាមួយ Marcus Rashford។
#១ ប្រព័ន្ធលេង ៤-៣-៣៖ ប្រព័ន្ធលេងនេះល្អបំផុតបើសិន ជា United ចង់លេងប្រយុទ្ធ៣គឺ ដាក់ Haaland នៅកណ្ដាលគាំទ្រសងខាងដោយDaniel James និង Marcus Rashford ឬក៏ Anthony Martial៕