LINE ចាប់​ដៃ​ចុះចូលជាមួយ Yahoo ​ផ្ដួល Facebook/Instagram នៅ​ទឹកដី​ជប៉ុន

  • 2019-12-25 01:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ផ្សាយ​ថា LINE ដែល​ជា​កម្មវិធី​ផ្ញើសារ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​រួម​បញ្ចូល​អាជីវកម្ម​តែ​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន Yahoo Japan ជា​ផ្លូវការ​ហើយ។

ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ក្រុមហ៊ុន Naver (អ្នក​កាន់កាប់ LINE) និង Softbank (អ្នក​កាន់កាប់ Yahoo Japan) នឹង​ក្តោបក្តាប់​លើ​ភាគហ៊ុន​ ៥០ ភាគរយ​ស្មើ ក្រោម​ប្រតិបត្តិ​ការ​ឈ្មោះ Z Holdings។

ទន្ទឹម​នឹង​បច្ចុប្បន្ន Line ​បាន​ក្លាយ​ជា​កម្មវិធី​ផ្ញើសារ​ដ៏​ពេញ​និយម​បំផុត​នៅ​ប្រទេស​ជប៉ុន ដោយ​មាន​អ្នក​ប្រើប្រាស់​សរុប​ប្រមាណ ៨០ លាន​នាក់​កើប​ចំណូល​បាន ២០៧.១ ពាន់​លាន​យេន​ឬ​ប្រហែល ១.៨៩ ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៨។ ទំហំ​អ្នក​ប្រើប្រាស់​នេះ​សោត​គឺ​វ៉ាដាច់​តួ​លេខ​អ្នក​ប្រើ​ Instagram និង Facebook ទៀត​ផង។

ចំណែក​ឯ Yahoo Japan គឺ​ជា​សេវាកម្ម Online មួយ​ផ្តោត​លើ​ការ​ទូទាត់​ចល័ត​និង​ e-commerce ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៥០ លាន​នាក់ កើប​ចំណូល​ប្រមាណ​ ៩៥៤.៧ ពាន់​លាន​យេន​ឬ​ជាង ៨.៧២ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០១៨។

បន្ទាប់​ពី​កិច្ច​សហការ​ដ៏​ធំ​មួយ​នេះ ក៏​នឹង​ញាំង​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​ក្លាយ​ជា​វេទិកា​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ធំ​ដាច់​គេ​មួយ​នៅ​ជប៉ុន ដែល​ផ្តោត​ទាំង​លើ​សេវាកម្ម​ឆែត ការ Search ការ​ទូទាត់​ចល័ត និង​ការ​ធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជា​ដើម៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី