គ្រូដែលដឹកនាំកូរ៉េយកឈ្នះអាល្លឺម៉ង់នៅ World Cup នឹងមកដឹកនាំក្រុមជម្រើសជាតិអាស៊ានមួយ
- 2019-12-27 04:43:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូដែលដឹកនាំកូរ៉េយកឈ្នះអាល្លឺម៉ង់នៅ World Cup នឹងមកដឹកនាំក្រុមជម្រើសជាតិអាស៊ានមួយ
ចន្លោះមិនឃើញ
អតីតគ្រូបង្វឹកជម្រើសជាតិកូរ៉េខាងត្បូង លោក Shin Tae-yong នឹងចុះកុងត្រាមកដឹកនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី រយៈពេល ៣ឆ្នាំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។
ក្រោមកិច្ចព្រមព្រៀងនេះ លោកនឹងដឹកនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី សម្រាប់ការប្រកួតវគ្គជម្រុះ World Cup, កីឡាអូឡាំពិកនៅក្រុងតូក្យូ, U23 និង U20 ផងដែរ។
គ្រូដែលដឹកនាំក្រុមកូរ៉េយកឈ្នះអាល្លឺម៉ង់ ២-០ នៅ World Cup 2018 រូបនេះ លើកឡើងឱ្យដឹងថា ថ្នាក់គ្រប់គ្រងបាល់ទាត់ឥណ្ឌូណេស៊ី ចង់ឱ្យលោកផ្តោតពេញលេញលើក្រុម U20 ខណៈដែលឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះ U20 world Cup 2021 ហើយក្រៅពីនេះ ក៏ផ្តោតលើពាន Suzuki Cup ផងដែរ។
ការពិតទៅ មានក្លឹបធំៗជាច្រើននៅចិន និងជប៉ុន ចង់បានរូបលោក ប៉ុន្តែលោកថា លោកមានបទពិសោធន៍ជាមួយក្រុមជម្រើសជាតិច្រើន។ លោក Shin រំពឹងថា នឹងជួយឱ្យក្រុមជម្រើសជាតិឥណ្ឌូណេស៊ី កាន់តែរីកចម្រើនបន្ថែមទៀត ពោលគឺដូច លោក Park Hang-seo ដែលដឹកនាំក្រុមជម្រើសជាតិវៀតណាមដូច្នោះដែរ៕