ភូមិព្រះដាក់ ក្លាយជាភូមិដំបូងគេ សាកល្បង​នៃយុទ្ធនាការ "ផ្ទះ១ អំពូល១" នៅក្នុងស្រុកបន្ទាយស្រី

  • 2019-12-27 08:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អបអរសាទរភូមិព្រះដាក់៖ ភូមិទី១ ដែលត្រូវបានជ្រើសរើស ជាភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” នៅក្នុងស្រុកបន្ទាយស្រី។

លោក​ ឃឹម ហ្វីណង់ ​អភិបាលស្រុក​បន្ទាយស្រី​ បានសរសេរ​នៅ​លើ​ផេករបស់ខ្លួនថា យោងទៅលើកត្តាអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជម្រុញអោយគម្រោងសាកល្បងមានសន្ទុះលឿន ខ្ញុំបានសម្រចនឹងឲ្យដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន៥១៨ឈុត នៅតាមផ្ទះទាំង៥១៨ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល (ដែលជាភូមិ ដែលធំជាងគេនៅក្នុងស្រុកបន្ទាយស្រី) ក្រោមការឧបត្ថម្ភទាំងស្រុងពីសប្បុរសជនដំបូង ដែលគាំទ្រនិងឲ្យ​តម្លៃទៅលើយុទ្ធនាការនេះ។

នាព្រឹកថ្ងៃទី២៦ សប្តាហ៍នេះ រដ្ឋបាលស្រុកនឹងរៀបចំពិធីប្រកាសភូមិដំបូង នៃដំណើរការសាកល្បងយុទ្ធនាការ”ផ្ទះ១ អំពូល១” ដែលនឹងមានការចូលរួមពីតំណាងនីមួយៗនៃគ្រួសារទាំង៥១៨នៅក្នុងភូមិព្រះដាក់ និងតំណាងសប្បុរសជនផងដែរ។

ដើម្បីបង្កើនភាពជាម្ចាស់ និងការចូលរួមថែរក្សាសមិទ្ធផលអោយបានយូរអង្វែង ពីសំណាក់អ្នកភូមិព្រះដាក់ ខ្ញុំបានពិតសុំការចូលរួមដឹកនាំពីសំណាក់ព្រះសង្ឃ ដែលជានិមិត្តរូបនៃអំពើល្អក្នុងសង្គម។ ខ្ញុំក៏បានពិតសុំអនុញ្ញាតខ្ចីទីតាំងសាលាឆាន់នៅក្នុងវត្តព្រះដាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រះដាក់ផ្ទាល់ ដើម្បីប្រារព្ធពិធីប្រកាសនាពេលខាងមុខនេះផងដែរ។

រូបភាព និង​ខ្លឹមសារ យកពីផេក​អភិបាលស្រុកបន្ទាយស្រី

អត្ថបទ៖ ប៊ិន ប៊ុណ្ណា