អតីត​គ្រូ Man Utd ត្រលប់​មក​កាន់​ក្លឹប​នៅ Premier League វិញ​ហើយ!

  • 2019-12-30 12:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក David Moyes ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​ក្លឹប West Ham United ជាមួយ​នឹង​កុងត្រា​ ១៨ខែ ក្រោយ​ពី​ក្លឹប​នេះ​បញ្ចប់​ការងារ​របស់​អតីត​អ្នក​ចាត់ការ​ក្លឹប Manchester City លោក Manuel Pellegrini។

នេះ​ជា​លើក​ទី ២ ហើយ ដែល​លោក Moyes មក​ដឹកនាំ​ក្លឹប West Ham នេះ​ ខណៈ​លោក​ធ្លាប់​ដឹកនាំ​ក្លឹប​អង់គ្លេស​នេះ អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ២០១៨។

អតីត​អ្នក​ចាត់ការ​ក្លឹប Manchester United រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​ហាក់​បី​ដូច​ជា​មាន​រឿង​ដែល​មិន​ទាន់​បញ្ចប់​នៅ​ទីនេះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា West Ham កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ១៧ ដោយ​លើស​តំបន់​ត្រូវ​កាត់​ចេញ​តែ ១ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី