ទើប​តែ​ដឹក​នាំ​បាន​ពីរ​ប្រកួត​ Luiz ថា​ Arteta នឹង​ក្លាយ​ជា​គ្រូដ៏​ល្អ​លើ​លោក

  • 2019-12-31 11:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការ​ពារ​សញ្ជាតិ​ប្រស៊ីល​ David Luiz បាន​និយាយ​នៅ​ក្នុង​ការ​សម្ភាសន៍​ជា​មួយ​សារ​ព៌ត័មាន​ Sky Sports នា​ពេល​ថ្មីៗ​នេះ​ថា​ លោក Mikel Arteta គ្រូ​បង្គោល​របស់​ Arsenal នឹង​ក្លាយ​ជា​ គ្រូ​បង្វឹក​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​លោក​នេះ។​

Luiz បាន​លើក​ឡើង​ថា​ ៖ " ខ្ញុំ​មាន​ឱកាស​ក្នុង​ការ​មាន​គ្រូ​បង្វឹក​ជា​ច្រើន​ក្នុង​អាជីព​របស់​ខ្ញុំ។​ លោក​​ Arteta រវាស​រវៃ​ណាស់​ ហើយ​គាត់​ធ្លាប់​ជា​កីឡា​ករ​ម្នាក់​ ចឹង​ហើយ​គាត់​ឆ្លាត់​ណាស់​ " ។

Luiz បាន​បន្ត​ទៀត​ថា​ ៖ " ខ្ញុំ​គិត​ថា​គាត់​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​ម្នាក់​ ប៉ុន្តែ​វា​ជា​ការងារ​មួយ​ផ្នែក​ ដែល​ខ្ញុំ​ត្រូវ​ជួយ​គាត់​ពី​ព្រោះ​ម្នាក់​ៗ​មាន​ការ​សង្ស័យ​ទៅ​លើ​គាត់​ជា​ពិសេស​តាំង​ពី​ដំបូង​មក​ម្លេះ​ ។ ទោះជា​យ៉ាង​ណា​ក៏​ខ្ញុំ​នៅ​តែ​ជឿ​ជាក់​លើ​ការដឹក​នាំ​របស់​គាត់​។ ខ្ញុំ​ពិត​ជា​ជឿ​លើ​អ្វី​ ដែល​គាត់​យល់​ឃើញ​ទៅ​លើ​បាល់​ទាត់​ " ។

គិត​មក​ដល់​ពេល​នេះ​ លោក​ Arteta បាន​ដឹក​នាំ​បាន​ពីរប្រកួត​មក​ហើយ​ដោយ​ក្នុង​នោះ​មាន​លទ្ធផល​ឈ្នះ​មួយ​ ​ចាញ់​មួយ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី