បន្ទាប់​ពី​ជោគជ័យ​ខ្សែក្រវាត់​មាស​ទី១​ ឥលូវ​ PNN​ បើក​ឆាក​រដូវ​កាល​ថ្មីទៀត​ហើយ​

  • 2020-01-06 04:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៥​ មករា​ ២០២០​ ម្សិលមិញ​នេះ​ សង្វៀន​ប្រដាល់​ PNN​ បាន​បើក​ឆាក​ប្រកួត​ជម្រុះ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​មាស​ រដូវ​កាល​ទី២​ ទៀត​ហើយ​បន្ទាប់​មាន​ការ​គាំទ្រ​ក៏​ដូច​ជា​ជោគជ័យ​ខ្លាំង​រដូវ​កាល​ទី១។​

បេក្ខភាពរបស់កម្ពុជា

លោក​ ស្រឺ​ ស្រេង​ ប្រធាន​ផ្នែក​កីឡា​របស់​ PNN​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ខ្សែក្រវាត់​ប្រាក់​ និង​មាស​ រដូវ​កាល​ពី​ទី២​នេះ​គឺ​បាន​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី៥​ម្សិលមិញ​នេះ​ ដោយ​ត្រូវ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ ចំណែក​ប្រាក់​រង្វាន់​នោះ​គឺ​ ៤០​លាន​រៀល​ដូច​មុន។​

ម៉ន សាម៉េត (ក្រហម)

កម្មវិធី ​«អធិរាជគុន​ខ្មែរ​ ISI PALM»​ ដែល ​PNN​ រួម​គ្នា​បង្កើត​ឡើង​នេះ​គឺ​ដើម្បី​ជា​ការ​ផ្ដល់​ឱកាស​ដល់​កីឡាករ​ទាំង​ចាស់​ និង​ថ្មី​ដែល​ប្រកប​ដោយ​សមត្ថភាព ​អប​ដោយ​ប្រាក់​រង្វាន់​ច្រើន​សន្ធឹកសន្ធាប់​ក៏​ដូច​ជា​តម្លៃ​ខ្លួន​សមរម្យ​ក្នុង​ទីផ្សារ​ប្រកួត​ប្រជែង។​ រដូវ​កាល​ថ្មី​នេះ​ទាំង​ PNN​ និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​គឺ​បាន​សម្រិតសម្រាំង​ទាំង​កីឡាករ​ខ្មែរ-​ថៃ​ ដែល​មាន​សមត្ថភាព​ដើម្បី​ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​ខ្សែក្រវាត់​មាស​ទី២​នេះ​ ហើយ​លោក​ក៏​ជឿជាក់​ថា​នឹង​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ជាងរដូវ​កាល​មុន​ទៀតផង។​

គណៈអធិបតី

បេក្ខភាព​ខ្មែរ​ទាំង​៨នាក់​ ដែល​ត្រូវ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​មាស​ រដូវ​កាល​ទី២​ ទម្ងន់​ ៥៧​គីឡូក្រាម​ ជា​មួយ​អ្នក​លេង​គុន​ថៃ​ របស់​ PNN​ នេះ​មាន​រួម​មាន​ ប៊ុន​ សុធា​ ម៉ន​ សាម៉េត​ លាប​ រដ្ឋា​ ពេជ្រ ​ម្ទេសខ្មាំង​ វ៉ាន់​ វឿន​ អេលីត​ ចំរើន​ ឃួន​ ឡាំងកូស៊ីន​ អេ​ ណារ័ត្ន។​

ដោយ​ឡែក​កីឡាករ​ ម៉ន​ សាម៉េត​ ចាញ់​ពិន្ទុ​ថៃ​ថ្ងៃ​បើក​ឆាក​ម្សិលមិញ​ត្រូវ​ធ្លាក់​មុន​នេះ​គេ​ហើយ។ ​សម្រាប់​ការ​ប្រកួត​នេះ​កីឡាករ​ណា​ចាញ់​គឺ​ធ្លាក់​ អ្នក​ឈ្នះ​ប្រកួត​ទី១​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​នៅ​ប្រកួត​ទី២។​ បន្ទាប់​មក​អ្នក​ឈ្នះ​មិន​ថា​ខ្មែរ​ឬ​ថៃ​នោះ​ទេ ​៤​នាក់​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម