គិត​ឲ្យ​ច្បាស់​ ទិញរថយន្ត​​ជាប់​ក្រដាស​ពន្ធ ឬ​ស្លាក​លេខ កុំ​ឲ្យ​ទិញ​ហើយ​ខកចិត្ត​

  • 2020-01-06 08:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​អស់​គ្នា​ប្រហែល​ជា​ឆ្ងល់​ហើយ​ឡានជាប់​ក្រដាស​ពន្ធ? ស្លាក​លេខ? ខុស​គ្នា​ម៉េច​វិញ? ជា​ការ​ពិត បើ​អ្នក​កំពុង​មាន​បំណង​ចង់​ទិញ​រថយន្ត​ពេញ​និយម​គ្រប់​ម៉ាក មិន​ថា​តែ Camry បាឡែន​ឬ​រថយន្ត​មួយ​ទឺក​ផ្សេងៗ គួរ​តែ​ស្វែង​យល់​ពី​ចំណុច​នេះ​ជា​មុន​សិន ដើម្បី​ចំណេញ​លុយ​ខ្លះ ទុក​ចាក់​សាំង​ឡាន​បើក​ទៅ​ផ្ទះ​វិញ។

រថយន្ត​បាឡែន LE

ជា​ទូទៅ​ចំពោះ​រថយន្តមួយ​ចំនួន មាន​ការ​បែង​ចែក​ជា​ប្រភេទ Half full និង Full Option អី​ជា​ដើម តែ​​ប្រភេទ​​ដែល Sabay លើក​មក​និយាយ​នេះ​គឺ ប្រភេទ​មាន​ក្រដាស​ពន្ធ​ និង​មាន​ស្លាក​លេខ​ស្រាប់​ តើ​គូរ​ទិញ​មួយ​ណា?

- រថយន្ត​មាន​ក្រដាស​ពន្ធ

រថយន្ត​មាន​ក្រដាស​ពន្ធ

គុណសម្បត្តិរថយន្ត​ជាប់​ក្រដាស​ពន្ធ ជា​រថយន្ត​ដៃ​ទី ១ នៅ​ស្រុក​មិន​ទាន់​គេ​ជិះ​នៅ​ឡើយ អាច​មាន​គ្រឿង​ក្រោម​នៅ​ល្អ មិន​ពុកផុយ មិន​បារម្ភ​រឿង​កាត់​ឈ្មោះ​ពី​ម្ចាស់​ដើម។

- រថយន្ត​ស្លាក​លេខ

រថយន្ត​​​​បាឡែនស្លាក​លេខ | រូបភាព៖ VD7 News

គុណសម្បត្តិ​រថយន្ត​ស្លាក​លេខ សំបុរ​សម្បក​ពណ៌​ថ្នាំ​ថ្មី​ទាំង​អស់ អ្នក​មិន​បារម្ភ​រឿង​ធ្វើ​ស្លាក​លេខ​ថ្មី ទិញ​ភ្លាម ជិះ​​ទៅ​ផ្ទះ​ភ្លាម​មិន​ខ្លាច​ប៉ូលីស​ចាប់។ តែ​គុណវិបត្តិុ​វិញ អ្នក​មិន​ប្រាកដ​ថា​ជា​ម្ចាស់​ទី​មួយ​នោះ​ទេ អាច​មាន​គេ​ទិញ​ជិះ​ច្រើន​ដង​មក​ហើយ​ មុន​មក​ដល់​ដៃ​អ្នក​ចុង​ក្រោយ​ ត្រូវ​កាត់​ឈ្មោះ​ពី​ម្ចាស់​ដើម បូក​បន្ថែម​លើ​តម្លៃ​ទិញ(ឯ​តម្លៃ​កាត់​ឈ្មោះ​ធម្មតា​ជាង ២០០ ដុល្លារ មិន​គិត​លើ​ចំណាយ​ផ្សេងៗ)។

លោកសៅ​រិទ្ធី អ្នក​ជំនាញ​មើល​រថយន្ត​​​​ឆ្លាម បាឡែន និង Lexus បាន​​ចែក​រំលែក​បទពិសោធន៌​ផ្ទាល់​របស់​លោក​ថា អ្នក​​ប្រើប្រាស់​គួរ​រើស​យក​ប្រភេទ​​រថយន្ត​មាន​ក្រដាស​ពន្ធ​ ដោយ​ហេតុផល​សំខាន់ ២​គឺ ទី​មួយ អ្នក​​ប្រាកដ​ក្នុង​ចិត្ត​ច្បាស់ ថា​ជា​រថយន្ត​ដែល​នាំ​ចូល​មក​ក្នុង​ប្រទេស​ខ្មែរ មិន​ទាន់​​មាន​អ្នក​ណា​បាន​ធ្វើ​ម្ចាស់​វា​នៅ​ឡើយ​ទេ ទោះ​ជា​នៅ​ឯ​ស្រុក​គេ​ធ្លាប់​ជិះ​ហើយ​ក៏​ដោយ។ ម្យ៉ាង​មួយ​ទឹក​មក​ពី​ក្រៅ នៅ​ថ្មី​អាច​ទទួល​យក​បាន មិនមែន​រថយន្ត​មួយ​ទឹក​ប្រើ​ហើយ​ខ្ទេច​នោះ​ទេ។

ទី​ពីរគឺ តម្លៃ​ ចំពោះ​រថយន្ត​ស្លាក​លេខ និង​ក្រដាស​ពន្ធ ឥឡូវ​មិន​សូវ​ជា​ថ្លៃ​លើស​គ្នា​នោះ​ទេ (​តម្លៃ​រថយន្ត​ស្លាក​លេខ​ដូចជា​បាឡែន XLE ឆ្នាំ ២០០២ half full ខ្ទង់ ១១ ៧០០ ដុល្លារ​ ឯ​តម្លៃក្រដាស​ពន្ធ​ ១៣ ០០០ ដុល្លារ)។

ទោះ​ជា​លើស​គ្នា​ប៉ុណ្ណេះ តែ​អ្នក​អាច​ត​ថ្លៃ​បាន ហើយ​អាច​សល់​លុយ​ខ្លះ​មកវិញ ពី​ការ​កាត់​ឈ្មោះ​​ និង​ចំណាយ​ផ្សេង​ហើយ​ទទួល​បាន​ឡាន​ស្អាត មិន​ប៉ះ​ពារ​ច្រើន​ឬ​កាត់​ត​អី​ជា​ដើម៕

ចំពោះ​ប្រិយមិត្ត​វិញ រើស​យក​ប្រភេទ​មួយ​ណា?

ចុចអាន៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម