រងរបួសច្រើននាក់ ក្នុងហេតុការណ៍​បាក់អគារ​ ៥ជាន់ នៅ​ឥណ្ឌូណេស៊ី

  • 2020-01-06 08:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​សម្រាប់រស់នៅ និង​ធ្វើអាជីវកម្ម កម្ពស់ ៥ជាន់​មួយកន្លែង នៅក្រុងហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី បានបាក់រលំ​នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ​២០២០ បណ្តាល​ឱ្យមនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ និង​ជាប់ខ្លួន​ក្នុងគំនរបែកបាក់​ច្រើននាក់ទៀត។

រូបថត៖ Twitter/TMC Polda Metro/File)

ភ្នាក់ងារ​ស្រាវជ្រាវ និង​សង្គ្រោះជាតិ បាន​នឹង​កំពុងរុករក​ជនរងគ្រោះដែលជាប់​ក្នុងគំនរបាក់បែក​អគារ​នេះហើយ។ ប៉ុន្តែភ្នាក់ងារ មិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការបាក់រលំអគារនេះនៅឡើយទេ។

គួរ​រំលឹកថា កាលពីឆ្នាំ​២០១៨ ក្រុង​ហ្សាកាតានេះ ធ្លាប់មានហេតុការណ៍​បាក់អគារ ២ករណី។ ករណីទី១ ការបាក់​អគារ​នៅ​ភាគ​ខាងកើត​ក្រុង ស្លាប់ ៧នាក់។ ករណីទី២ គឺជាន់មួយ​នៃអគារ​ផ្សារហ៊ុន​ឥណ្ឌូណេស៊ី បាន​បាក់​រលំ បណ្តាលឱ្យមនុស្ស ៧៥នាក់ រងរបួស៕

ប្រភព៖ The Jakarta Post   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី