ចាប់​ឆ្នោត​ FA Cup ជើង​ឯក​ចាស់​ Manchester City ប៉ះ​គីឡូ​ស្រាល​ Fulham

  • 2020-01-06 23:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​ធំ​ទី​ពីរ​របស់​អង់គ្លេស​ FA Cup ចាប់​ធ្វើ​ការ​ចាប់​ឆ្នោត​រួចរាល់​ហើយ​កាល​ពី​យប់​មិញ​សម្រាប់​ការ​ប្រកួត​ជុំ​ទី​៤​ បើ​ទោះ​ជា​គូ​ខ្លះ​នៅ​មិន​ទាន់​ឈ្នះ​ចាញ់​ដាច់​ស្រេច​ក៏​ដោយ។

លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​ឃើញ​ថា​ក្រុម​ខ្លាំង​ៗ​សុទ្ធ​តែ​គេច​ផុត​គ្នា​ទាំង​អស់​ ធ្វើ​ឲ្យ​ឱកាស​ឡើង​ទៅ​ជុំ​ទី​៥​របស់​ពួកគេ​មាន​សង្ឃឹម​ខ្ពស់។​ Manchester City ជា​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក​ត្រូវ​ទទួល​ភ្ញៀវ​ Fulham ដោយ​ឡែក​ Tottenham ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី Southampton ឬ​ក៏​ Middlesbrough។

Arsenal ក៏​លេង​ក្រៅ​ដី​ដែរ ដោយ​ត្រូវ​តទល់​នឹង Bournemouth ហើយ Leicester City ត្រូវ​ទៅ​ផ្ទះ Brentford។ Chelsea ត្រូវ​ទៅ​ទឹកដី​ Hull City, ក្រុម​ Man United វិញ​ បើ​ឈ្នះ​ Wolverhampton ត្រូវ​ទៅ​ប៉ះ Watford ឬ Tranmere។

ចុង​ក្រោយ​គេ​ក្រុម​កំពូល​តារាង​លីគ​អង់គ្លេស​ Liverpool ត្រូវ​រង់​ចាំ​ការ​ឈ្នះ​រវាង​ Bristol City ឬ Shrewsbury Town ដែល​ជា​ការ​ប្រកួត​ក្រៅ​ដី​ដែរ៕

ប្រភព៖ Premier League   អត្ថបទ: រ័ត្ន