ធានា​ថា​ហួស​ចិត្ត​ខ្លាំង បើ​ឃើញ​សម្រស់របស់ ស្រី​ស្រស់ ឆាយ នីតា កាល​៥-៦​ឆ្នាំ​មុន!

  • 2020-01-09 04:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ឆាយ នីតា ត្រូវ​បាន​គេ​អារម្មណ៍​ខ្លាំង​ជាមួយ​រូប​សម្ផស្ស​ដ៏​ស្រស់​ឆើត​របស់​នាង បន្ទាប់​ពី​នាង​បាន​លេច​មុខ​ធ្វើ​ជា​តួឯក​ក្នុង​រឿង "កុំ​ងាក​ក្រោយ" របស់​ផលិតកម្ម Galaxy។ ប៉ុន្តែ​នេះ​ជា​រូបភាព​បច្ចុប្បន្ន បើ​ក្រឡេក​ទៅ​មើល​កាល​ពី​៥​-៦ឆ្នាំ​មុន​វិញ គឺ​ថា ចប់​និយាយ​តែ​ម្ដង។

“បើ​បង​ឃើញ​រូប​ខ្ញុំ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​វិញ បើ​បង​ឯង​គេង​យល់​សប្ដិ​ឃើញ​ខ្មោច ខ្លាច មិន​ស្មើ​នឹង​ឃើញ​រូប​ខ្ញុំ​ផង(សើច)!”។ ឆាយ នីតា ថ្លែង។

ទន្ទឹម​គ្នា​នេះ កញ្ញា ឆាយ នីតា បាន​បញ្ចេញ​ស៊េរី​រូបភាព​កាល​ពី​អតីតកាល​ជា​ច្រើន​សន្លឹក ដែល​បង្ហាញ​ពី​ភាព​ខុស​គ្នា​ស្ទើរ​១៨០​ដឺក្រេ នឹង​រូបរាង​បច្ចុប្បន្ន​របស់​នាង។ រូបភាព​នោះ គឺ​រាប់​ចាប់​ពី​ឆ្នាំ ២០១២ មក ជា​ពេល​ដែល​នាង​នៅ​ជា​សាមញ្ញ​ជន មិន​ទាន់​ចេះ​តុប​តែង​ខ្លួន ដូច​ពេល​បាន​ក្លាយ​ជា​តារា​ស្រី​ល្បី​ឈ្មោះ​មួយ​រូប​ដូច​ជា​ពេល​នេះ។

រូបភាព​ពី​អតីតកាល​របស់ នីតា គឺ​នាង​មាន​រូបរាង​ស្គម ស្វិត មិន​ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ ដែល​នាង​មើល​ទៅ​ស្រស់​ស្អាត​គ្រប់​កន្លែង ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ផលិតកម្ម​ភាពយន្ត​ជា​ច្រើន កំពុង​ចាប់​អារម្មណ៍ ក្នុង​នោះ ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេង​ៗ ក៏​កំពុង​ចង់​បាន​នាង​ទៅ​ថត​ដែរ។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន រូបភាព​ចាស់​ៗ​ទាំង​នោះ នាង​មាន​ទម្ងន់ ប្រមាណ​ជាង ៣០​គីឡូ​ប៉ុណ្ណោះ។

តែ​មក​ដល់​បច្ចុប្បន្ន នីតា មាន​ទម្ងន់ ៤៩​គីឡូ កម្ពស់ ១.៦៨ ម៉ែត្រ។ ទម្ងន់​ទាំង​៣ គឺ​ត្រគាក ៣២ ចង្កេះ ២៧ និង​ដើម​ទ្រូង ៣៦៕

តោះ...មើល​សម្រស់ ឆាយ នីតា កាល​ពី​អតីតកាល​ឲ្យ​អស់​សង្ស័យ​ទាំង​អស់​គ្នា!

រូបភាព៖ ផ្ដល់​ឲ្យ​ដោយ នីតា

អត្ថបទ៖ ទារិកា