ស្ងាត់ៗ CL ពញ្ញាក់អ្នកគាំទ្រពេលបង្ហាញមុខក្នុងវីដេអូជាមួយ Beyoncé
- ព្រហស្បតិ៍, 9 មករា 2020 08:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ CL ពញ្ញាក់អ្នកគាំទ្រពេលបង្ហាញមុខក្នុងវីដេអូជាមួយ Beyoncé
ចន្លោះមិនឃើញ
ទោះបីជាមិនដែលបង្ហាញមុខឲ្យអ្នកគាំទ្របានឃើញ ប៉ុន្តែ CL នៅតែមានវត្តមានឥតដាច់លើវិបសាយព័ត៌មាន ពិសេសតាមរយៈស្នាដៃថ្មីៗរបស់នាង។
ជាក់ស្ដែងដូចនៅថ្ងៃទី ០៩ ខែមករានេះBeyoncé បានបង្ហាញវីដេអូ Teaser ថ្មីមួយចេញពីការសហការរវាងនឹង Adidas និង ផលិតផលម៉ាកល្បីរបស់នាងផ្ទាល់គឺ "Ivy Park”។ ក្នុងវីដេអូនោះ អ្វីដែលធ្វើឲ្យអ្នកមើលភ្ញាក់ផ្អើលបំផុតនោះគឺ CL ដែលគេងនៅជិត Beyoncé រួមជាមួយតារាម៉ូដែលផ្សេងទៀតប្រចាំ Brand។
នេះជាការបង្ហាញខ្លួនដ៏ពិសេសមួយ ហើយក៏អាចនិយាយបានថាជាមុខមាត់ថ្មីរបស់ CL ក្នុងនាមជាតារារបស់ Adidas ប៉ុន្តែក្រៅពីនេះ វត្តមានរបស់នាងក៏រម្លឹកអ្នកគាំទ្រឲ្យកាន់តែចង់ឃើញស្នាដៃទោលថ្មីៗរបស់នាងក្នុងពេលឆាប់ៗខាងមុខផងដែរ៕