យក AirPods Pro ទៅ​ភ្ជាប់​ជាមួយ iPhone 3GS អាយុ​កាល​ជាង ១០ ឆ្នាំ​មុន នៅ​ដើរ​អត់?

  • 2020-01-10 01:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AirPods Pro ដែល​ប្រកាស​កាល​ពី​ចុង​ឆ្នាំ ២០១៩ តើ​នៅ​អាច​ដំណើរការ​ជាមួយ​នឹង iPhone 3GS ដែល​ចេញ​ផ្សាយ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០០៩ បាន​ដែរ​ឬ​ទេ?

បច្ចុប្បន្ន​ iPhone 3GS ពិត​ជា​នៅ​អាច​ធ្វើ​ការ​ប្រើប្រាស់​បាន​ធម្មតា ដែល​រត់​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ចុង​ក្រោយ​របស់​វា​គឺ iOS 6.1.6។ ដោយ​ឡែក​ប្រសិន​យើង​យក​កាស AirPods ឬ AirPods Pro ទៅ​សាកល្បង​ភ្ជាប់​ជាមួយ​វា​នោះ គឺ​នៅ​តែ​អាច​ប្រើ​ដូច​គ្នា ​គ្រាន់​មុខងារ​មួយ​ចំនួន​យើង​មិន​អាច​ប្រើ​បាន​ពេញលេញ។

ចំពោះ​ការ​ភ្ជាប់​គឺ​ដូច​គ្នា វា​ពុំ​ងាយ​ស្រួល​ដូច​ការ​ភ្ជាប់ AirPods ទៅ iPhone សេរ៊ី​ក្រោយៗ​នោះ​ទេ ពោល​គឺ​អ្នក​ត្រូវ​ភ្ជាប់​របៀប​ដូច​ភ្ជាប់ AirPods ទៅ​ឧបករណ៍ Android ដោយ​ចូល Settings បើក Bluetooth ហើយ​សង្កត់​លើ​គ្រាប់​ប៊ូតុង​តូច​មួយ​នៃ​ប្រអប់​ខ្នង​កាស​ដល់​ជាប់​រហូត​ចេញ​ភ្លើង LED ទើប​វា​អាច​ភ្ជាប់​គ្នា​បាន។

អ្វី​ដែល​ជា​បញ្ហា​ចោទ​គឺ​មុខងារ Noise Cancellation វា​ពុំ​អាច​ដំណើរការ​ស្វ័យប្រវត្តិ​ឡើយ ដោយ​ទាមទារ​ឲ្យ​អ្នក​អនុវត្ត​បញ្ជា​តាម​ជំហាន​មួយ​ចំនួន​ទៀត​នៅ​លើ​កាស ពោល​គឺ​ស្មុគស្មាញ​ច្រើន​បន្តិច៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា