realme ប្រាប់មូលហេតុដែលជ្រើសយក G-Devith ជាទូតសុច្ឆន្ទះ​ដំបូង​គេ

  • 2020-01-11 04:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃក្រុមហ៊ុននឹងម៉ាកជាច្រើនកំពុងចុះហត្ថលេខាជាមួយតារាល្បីៗដើម្បីធ្វើជាទូតសុច្ឆន្ទៈ តំណាងក្រុមហ៊ុន ជាពិសេសសម្រាប់ភេសជ្ជៈប៉ូវកម្លាំង និងម៉ាកស្មាតហ្វូន។

ជាធម្មតា ទូតសុច្ឆន្ទៈនឹងតំណាងឬបង្ហាញពីបុគ្គលិកលក្ខណៈរបស់ម៉ាក ឬក្រុមហ៊ុន ដូចនេះក្នុងនាមជាយីហោស្មាតហ្វូនថ្មីដែលទើបនឹងចូលមកប្រទេសកម្ពុជា realme ក៏បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីស្វែងរកទូតសុច្ឆន្ទៈរបស់ខ្លួន ផងដែរ។

ការជ្រើសរើស G-Devith ជាទូតសុច្ឆន្ទៈ

Realme តែងតែបង្ហាញពីភាពវ័យក្មេងនិងក្លាហាន។ ប្រការដែលក្រុមហ៊ុនជ្រើសរើសលោកG-Devith ដោយសារតែគាត់ជាតារាមានឈ្មោះបោះសម្លេង ជាងនេះទៅទៀតគឺនៅយុវវ័យនិងក្លាហាន ដែលត្រូវនឹងគុណតម្លៃរបស់ក្រុមហ៊ុន។ Realme តែងតែព្យាយាមផ្តល់នូវបច្ចេកវិទ្យាជឿនលឿនជាមួយនឹងតម្លៃសមរម្យដោយបំបែកកនូវផ្នត់គំនិតរបស់មនុស្សក៏ដូចជាគូប្រជែងចំពោះម៉ាកយីហោវ័យក្មេង។

អ្វីដែលក្រុមហ៊ុន realme និងលោក G-devith មានដូចគ្នាគឺ តែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យ និងសក្ដានុពលដល់សាធារណជន។ realme តែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យនិងសក្ដានុពល

លោក G-Devith ត្រូវបានគេស្គាល់ថាជាអ្នកចំរៀងដែល និពន្ធបទចម្រៀងខ្លួនឯងម្នាក់ដែលត្រូវបានស្វាគមន៍ នឹងទទួលស្គាល់ពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជា។ រូបគេតែងតែព្យាយាមផ្តល់នូវបទចម្រៀងដែលមានភាពទាន់សម័យនិងរស់រវើកដល់យុវវ័យ។ នេះមិនខុសពីក្រុមហ៊ុន realme ដែលកំពុងព្យាយាមផ្តល់នូវស្មាតហ្វូនដែលមានភាពច្នៃប្រឌិតនិងភាពទាន់សម័យដើម្បីបំពេញចិត្តយុវវ័យខុសៗគ្នា។

ការចូលទៅក្នុងទីផ្សារយុវជន realme តែងតែព្យាយាមបំពេញចិត្តយុវវ័យនៅក្នុងប្រទេសកម្ពុជា ការចូលទៅក្នុងទីផ្សាររបស់យុវវ័យ ក្រុមហ៊ុន realme តែងតែស្វះស្វែងរុករកវិធីថ្មីៗដើម្បីបំពេញសេចក្តីត្រូវការរបស់យុវវ័យនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន realme មិនត្រឹមតែមានទូតសុច្ឆន្ទៈដែលមានប្រជាប្រិយភាពពីសំណាក់យុវវ័យ និងការរចនាទូរស័ព្ទតាមបែបទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូនស្មាតហ្វូនដែលមានតម្លៃសមរម្យសម្រាប់យុវវ័យគោរពនិងលើកទឹកចិត្តពួកគាត់ឱ្យមានភាពឯករាជ្យទៀតផង។ មានការលេចឮព័ត៌មានថា ក្រុមហ៊ុន realme មិនត្រឹមតែមានលោក G-devith ក្នុងនាមជាតំណាងនៃ “យុវជនពិត” ប៉ុណ្ណោះទេ តែក្រុមហ៊ុននេះក៏មានអ្នកតំណាងផ្សេងទៀតផងដែរ។ សូមរងចាំមើល ថាតើក្រុមហ៊ុន realme នេះនឹងមាននរណាទៀត?

ជម្រាបជូនផងដែរថា ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុននេះបានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗ ក្រុមហ៊ុនតែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយគ្រប់កម្រិតតម្លៃ ភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ ឆ្ពោះទៅមុខ ទាំងគុណភាព និងការរចនាឌីហ្សាញ ជាមួយនឹងស្មារតីមោះមុត “Dare-to-Leap” realme នឹងរីកធំធាត់រួមគ្នាជាមួយ យុវជនយុវតីទាំងអស់ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយដែលហានបង្ហាញថាខ្លួនជានរណា!ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់។

realme X50

ក្រុមហ៊ុនជឿជាក់ថា យុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។ អ្វីៗពិតជាអាចធ្វើទៅបាន ដរាបណាយើងហានផ្លាស់ប្តូរ៕

អត្ថបទ៖ រក្សា