កៀក​ចូល​ឆ្នាំ​ចិន អេនឌី ចេញ​ស៊េរី​កៀកកើយ​តារា​ស្រី​សាច់​ស ពេជ្រ អាវីហ្សា មួយ​ឈុត​ធំ

  • 2020-01-11 05:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អេនឌី បាន​ត្រឡប់​មក​វិញ​ហើយ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ ដោយ​មក​ចំ​ពេល​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន ក្នុង​នោះ​ដូច​ទម្លាប់​លោក​រមែង​ឱប​ស្រី​ស្អាត​មិន​ដែល​ខាន ហើយ​លើក​នេះ លោក​បាន​កៀកកើយ​ដៃគូ​ចាស់ ពេជ្រ អាវីហ្សា ជា​ថ្មី​ទៀត។

តារា​ប្រុស​រូប​នេះ បាន​បញ្ចេញ​រូបថត​ជា​ច្រើន​សន្លឹក​ស្ដី​ពី​ការ​ត្រៀម​របស់​លោក​ក្នុង​វេលា​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន​នេះ ដោយ​លោក​បាន​ចាប់​ដៃគូ​ជាមួយ​ដៃគូចាស់ ដើម្បី​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ចិន។

លោក អេនឌី ប្រាប់​ថា សកម្មភាព​ទាំង​នេះ គឺ​លោក និង​តារា​ស្រី រួម​គ្នា​ថត​ខារ៉ាអូខេ​ជា​ច្រើន​បទ មាន​ដូច​ជា "ស្នេហ៍​ផ្អែម​ដូច​ទឹក​ឃ្មុំ" "ផ្កា​រោយ​មុន​រដូវ" "ស្រលាញ់​អូន​មិន​ស្តាយ​ក្រោយ" និង​បទ "ស្នេហ៍​ក្នុង​សុបិន្ត" ដែល​ទាំង​៤​បទ​នេះ គឺ​លោក​ច្រៀង Cover បទ​របស់​ម្ចាស់​ដើម​លោក នូ ស៊ឹប នី សាលឿន និង​បទ​របស់​អ្នក​នាង ម៉េង កែវ​ពេជ្ជតា។

ចំពោះ​ពេល​វេលា​វីដេអូ​ចម្រៀង​របស់​លោក​ជាមួយ ពេជ្រ អាវីហ្សា ចេញ​នៅ​ពេល​ណា អេនឌី មិន​បាន​បង្ហើប​នោះ​ទេ។ តោះ...ឥឡូវ​មក​មើល​រូបភាព​ស្និទ្ធស្នាល​របស់​តារា​ប្រុស​ស្រី​ទាំង​ពីរ៖

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម