រកឃើញជើងឯកមណ្ឌលកំពង់ស្ពឺរបស់ Tiger Street Football 2020 ហើយ
- 2020-01-13 02:30:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញជើងឯកមណ្ឌលកំពង់ស្ពឺរបស់ Tiger Street Football 2020 ហើយ
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ Tiger Street Football 2020 នៅមណ្ឌលកំពង់ស្ពឺបានរកឃើញក្រុមជើងឯកហើយដោយបានទៅលើក្រុម Avatar FC ។
មណ្ឌលកំពង់ស្ពឺនេះ គឺជាមណ្ឌលបើកឆាកនៃការប្រកួត Tiger Street Football 2020 ។ ការប្រកួតដែលមានក្រុមចូលរួម៥២ក្រុម តម្រូវឱ្យពួកគេលេង២ថ្ងៃពេញតែម្ដង ដើម្បីស្វែងរកក្រុមជើងឯកនៃមណ្ឌលបើកឆាកនេះ ជាមួយប្រាក់រង្វាន់១ ៥០០ដុល្លារ។ ជាលទ្ធផលក្រុម Avatar FC បានលើកពានបានសម្រេច ក្រោយពីពួកគេបានយកឈ្នះលើក្រុម TN Kandal ក្នុងលទ្ធផល ៥-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ដោយឡែកសម្រាប់ក្រុមលេខ៣ វិញបានទៅលើក្រុម Rihno Kampong Speu A និងក្រុម Black Lion B បានលេខ៤។
ជយលាភីប្រចាំមណ្ឌលកំពង់ស្ពឺ៖
ក្រុមលេខ១៖ ១ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ១ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ២០០ ដុល្លារអាមេរិក
មណ្ឌលប្រកួតបន្ដបន្ទាប់ទៀតគឺ៖
សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ដាក់ពាក្យនៅមណ្ឌល ខេត្តសៀមរាប
ឈប់ទទួលពាក្យ ១៤ មករា ២០២០
ប្រកួត ១៧,១៨,១៩ មករា ២០២០
ប៉ោយប៉ែត ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ដាក់ពាក្យនៅមណ្ឌល ក្រុងប៉ោយប៉ែត
ឈប់ទទួលពាក្យ ២២ មករា ២០២០
ប្រកួត ២៥,២៦ មករា ២០២០
បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌល ខេត្តបាត់ដំបង
ឈប់ទទួលពាក្យ ២៨ មករា ២០២០
ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០
កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម
ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០
ប្រកួត ៨,៩ កុម្ភៈ ២០២០
ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ
ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០
ប្រកួត ១៥, ១៦ កុម្ភៈ ២០២០
• តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ
ឈប់ទទួលពាក្យ ១៩ កុម្ភៈ ២០២០
ប្រកួត ២២,២៣ កុម្ភៈ ២០២០
កណ្តាល ភ្នំពេញ ដាក់ពាក្យនៅមណ្ឌល រាជធានីភ្នំពេញ
ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០
ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០