ដំណឹងល្អ! ប្រជាជនកម្ពុជា អាចទិញផ្ទះនៅអាមេរិកបានតាមរយៈវិធីថ្មីមួយនេះ

  • 2020-01-14 03:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំនាញមួយក្រុមដែលមានបទពិសោធន៍ជាង ១០ ឆ្នាំនឹងផ្តល់ជួនសេវាទិញ និងជួលដល់អតិថិជនដែលមានបំណងចង់វិនិយោគក្នុងវិស័យអចលនទ្រព្យនៅអាមេរិក ខណៈនឹងរៀបចំកម្មពិធីមួយដើម្បីផ្សព្វផ្សាយពីដំណើរក្នុងការវិនិយោគទាក់ទងនឹងការពន្យល់ និងការទិញអចលនទ្រព្យនៅអាមេរិក។

រូបតំណាង

លោស្រី ឈរ ចាន់នី ប្រធានសាខារបស់ក្រុមចាន់នីនៃក្រុមហ៊ុន Remax Top Producer បានប្រាប់ Propertyarea.asia ថា លោកស្រីបានធ្វើជាភ្នាក់ងារនៅក្រុមហ៊ុន Remax ហើយមានបទពិសោធន៍ជាង ១០ ឆ្នាំ ដោយទទួលបានជោគជ័យជាច្រើន ខណៈលោកស្រីនឹងរៀបចំកម្មពិធីមួយដើម្បីផ្សព្វផ្សាយ និងពន្យល់ការវិនិយោគ ឬទិញ និងជួលអចលនទ្រព្យនៅអាមេរិក។

លោកស្រីបានថ្លែង “ខ្ញុំបានបើកក្រុមការងារដែលមានសមាជិក ៥ ទៅ ៦ នាក់ ដើម្បីជួយដល់បងប្អូនខ្មែរយើងទិញផ្ទះនៅអាមេរិក និងអ្នកចង់បានផ្ទះ ហើយចង់កូនគាត់បានទៅរៀននៅអាមេរិក។ ជាមួយបទពិសោធន៍ជាង ១០ ឆ្នាំ ខ្ញុំបានជួយបងប្អូនខ្មែរយើងជាច្រើនទិញផ្ទះបាននៅអាមេរិក និងជាមួយការរៀបចំឯកសារបែបបទផ្លូវការក្នុងទិញផ្ទះនៅអាមេរិក”។

លោកស្រី បានបន្តថា “យើងគិតថា ពេលគាត់ទិញផ្ទះនៅអាមេរិក វាមានស្ថេរភាពជាជាងយើងជួលផ្ទះគេ ឬយើងរកប្រាក់ចំណូលបានជាប្រចាំ ពេលយើងដាក់ផ្ទះនោះជួល។ នេះជាចំណុចសំខាន់ដែលខ្ញុំចង់ផ្សព្វផ្សាយនៅទីនេះ ហើយខ្ញុំសង្ឃឹមថានឹងទទួលបានអតិថិជនច្រើន”។

ទោះបីជាអតិថិជនមិនមានសិទ្ធិរស់នៅនៅអាមេរិកក៏ដោយ តែអតិថិជនមានសិទ្ធទិញអចលនទ្រព្យនៅអាមេរិក ហើយលក្ខខណ្ឌមិនតម្រូវឱ្យអ្នកមានលុយសុទ្ធគ្រប់នោះទេ ដោយមានធនាគារផ្តល់កម្ចីដល់អ្នកទិញ ខណៈអ្នកទិញត្រូវមានប្រាក់ ២៥ ភាគរយនៃតម្លៃអចលនទ្រព្យសរុប។

ទាក់ទងនឹងការទិញអចលនទ្រព្យនៅអាមេរិកនេះ វាមានចំណុចពីរដែលគេត្រូវការ។ ទី១គឺអ្នកទិញមានលិខិតឆ្លងដែនដើម្បីឱគេដឹងថាអ្នកទិញជាម្ចាស់អចលនទ្រព្យ និងទី២ធនគារដែលមានឈ្មោះអ្នកទិញ ហើយមានសាច់ប្រាក់ស្រាប់។ តែបើសិនអត់ទាន់សាច់ប្រាក់នៅក្នុងធនាគារទេ នោះវាមិនអីនោះទេ ហើយយើងអាចយកក្រដាសស្នាមនៅថ្ងៃក្រោយក៏បានដែរ។ ប៉ុន្តែក្នុងករណី អ្នកទិញបានពេញចិត្តផ្ទះមួយហើយ ក្រុមការងារលោកស្រីនឹងត្រូវការក្រដាសស្នាមនេះ។

លោកស្រីចាន់នី បានឱ្យដឹងថា “ខាងសាមីខ្លួនយើង យើងមិនត្រូវការឯកសារអ្វីច្រើននោះទេ។ ឧទាហរណ៍ យើងត្រូវមានប្រាក់ចំណូលពិតប្រាកដ។ គេមិនខ្វល់ទេ ព្រោះកម្មវិធីដែលអនុញ្ញាតឱ្យខ្ចីប្រាក់សម្រាប់អ្នកដែលរស់នៅស្រុកក្រៅគឺអត់ត្រូវការលក្ខខណ្ឌអ្វីច្រើនទេ”។

ជាមួយគ្នានេះ ក្រុមការងារលោកស្រីនឹងរៀបចំកម្មពិធីមួយដើម្បីផ្សព្វផ្សាយពីដំណើរក្នុងការវិនិយោគទាក់ទងនឹងការពន្យល់ និងការទិញអចលនទ្រព្យនៅអាមេរិកនៅថ្ងៃទី ១៣ ខាងមុខនេះនៅសណ្ឋាគារ Sunway Hotel។

លោកស្រីបានថ្លែងថា “គម្រោងរបស់យើងក្នុងការរៀបចំកម្មពិធីនឹងមានអ្នកចូលរួបពី ៣០ ទៅ ៥០ នាក់ប៉ុណ្ណោះ ខណៈមកពេលនេះអ្នកចូលរួមមួយចំនួនបានចុះឈ្មោះក្នុងការចូលរួមកម្មពិធីនេះហើយ”។ ដោយឡែក កន្លងមក លោកស្រីទទួលបានភាពជោគជ័យច្រើន ព្រោះរាល់ពេលអតិថិជនដែលលោកស្រីជួយទិញអចលនទ្រព្យឱ្យគឺគាត់មានលុយត្រឹមតែប្រាក់កក “ហើយនៅទីនោះនៅពេលដែលយើងទិញគឺយើងមានទាំងប្រាក់ចំណេញជាជាងយើងជួលផ្ទះគេ និងពេលតម្លៃផ្ទះឡើងថ្លៃ យើងក៏មានប្រាក់ចំណេញក្នុងនេះដែរ”។

លោកស្រីបានលើកឡើងថា “ដូច្នេះគាត់អាចលក់ផ្ទះនោះទៅ គាត់អាចទៅទិញផ្ទះផ្សេងទៀត ហើយគាត់ដកប្រាក់ចំណេញពីផ្ទះលក់ទៅធ្វើអាជីវកម្មផ្សេងៗបាន។ បើនិយាយពីភាពជោគជ័យគឺយើងមានច្រើនក្នុងការងារទាំងអស់នេះ”។

លោកស្រី បន្តថា ភាគច្រើន ក្រុមការងារខ្ញុំណែនាំអតិថិជនទៅតាមចំណុច ឬទីតាំងរបស់អតិថិជនចង់បាន។ “ទាក់ទងនឹងការជួល យើងនឹងណែនាំតំបន់ដែលអាចជួលបាន ប៉ុន្តែបើគាត់ចង់បានទីតាំងដែលជិតសាលារៀនកូន ទីលំនៅល្អ សាលារៀនល្អ តំបន់ល្អគឺយើងជួយណែនាំគាត់ទៅតាមអ្វីដែលគាត់ចង់បាន”។

លោកស្រី បានបញ្ជាក់ថា “អាជ្ញាប័ណ្ណរបស់យើងគឺមានប្រសិទ្ធិភាពត្រឹមតែនៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែបើអតិថិជនត្រូវការទិញនៅរដ្ឋផ្សេងទៀតនៅអាមេរិក យើងមានភ្នាក់ងារផ្សេងទៀតដើម្បីសម្រួលការទិញរបស់គាត់”៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី