​ឆ្នាំ​២០៣០ រថយន្ត​អ៊ីដ្រូហ្សែន នឹងដណ្ដើមឆ្នាំងបាយ​រថយន្ត​អគ្គិសនី ​​

  • 2020-01-15 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ដំណើរការ​ដោយ​រថយន្ត​ប្រើ​អ៊ីដ្រូហ្សែន​ នឹង​វាយ​លុយ​ទីផ្សារ​រថយន្ត​អគ្គិសនី​​នៅ​ឆ្នាំ​២០៣០។ នេះ​បើ​តាម​សម្ដី​របស់​លោក Dr Felix Gress​ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាជីវកម្ម និង​កិច្ចការ​សាធារណៈ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​រថយន្ត Continental។

លោក Dr Felix Gress​ បាន​ប្រាប់​អតិថិជន​ម្នាក់​នៅ​ប្រទេស​អាល្លឺម៉ង់​ថា រថយន្ត​អគ្គិសនី ដំណាង​ឱ្យ​​រថយន្ត​មាន​តម្លៃ​ថោក បើ​ធៀប​​រថយន្ត​សាំង និង​ម៉ាស៊ូត។ អ្នក​ជំនាញ​​ផ្នែក​ឧស្សាហកម្ម​រថយន្ត​បាន​​នេះ​ព្យាករណ៍ ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី នឹង​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​១​ទសវត្ស​ទៀត។

លោក​​ថ្លែង​ដូច្នេះ​ថា៖ "​អតិថិជន​ពិបាក​នឹង​ទទួល​យក​រថយន្ត​ប្រភេទ​​នេះ​ណាស់។ ​​អ្នក​ទិញ​ក្នុង​តម្លៃ​ខ្ពស់ តែ​អ្នក​ប្រើ​បាន​រយៈ​ចម្ងាយ​ជិត"។ ​ ​ ​

“ទោះ​រថយន្ត​អ៊ីដ្រូហ្សែន​ មិន​ទាន់​​ត្រៀម​លក្ខណៈ​រួចរាល់​មែន ប៉ុន្តែ​នៅ​ឆ្នាំ​២០៣០ យើង​នឹង​ឃើញ​ជាក់​ជា​មិន​ខាន ជាពិសេស​រថយន្ត​ដឹក​អ្នក​ដំណើរ ឬ​រថយន្ត Truck”។

ក្រុមហ៊ុន​ផលិត​ជាច្រើន បាន​ផ្ដោត​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី ព្រោះ​ចង់​គេច​ចេញ​ពី​ការ​បំផាយ​ឧស្ម័ន​ពុល និង​តម្រូវ​តាម​ច្បាប់​នៅ​ទីផ្សារ​មួយ​ចំនួន ដែល​កាត់​បន្ថយ​​ការ​ប្រើប្រាស់ ឬ​ហាម​លក់​​រថយន្ត​សាំង និង​ម៉ាស៊ូត។ លោក Gress ព្រមាន​ថា អតិថិជន​នឹង​មិន​​ទិញ​រថយន្ត​អគ្គិសនី​ច្រើន​ឡើយ ពោល​​វា​មាន​ចំនួន​កំណត់ និង​​បើក​បរ​បាន​ចម្ងាយ​ជិត។ ​ ​ ​​​

ក្រុមហ៊ុន Continental កំពុង​តែ​ពិចារណា​លើ​រឿង​នេះ។ តើ​អ្នក​គិត​ថា អនាគត​រថយន្ត​ប្រើ​អ៊ីដ្រូហ្សែន នឹង​អាច​ជំនួស​រថយន្ត​អគ្គិសនី​បាន​ដែរ​ឬ​ទេ?

ប្រភព៖ Auto Express   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ