Alisson ប្រាប់អាថ៌កំបាំង Klopp ហាមកីឡាករ Liverpool មិនឲ្យធ្វើបើចង់ឈ្នះ PL
- 2020-01-15 08:27:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
Alisson ប្រាប់អាថ៌កំបាំង Klopp ហាមកីឡាករ Liverpool មិនឲ្យធ្វើបើចង់ឈ្នះ PL
ចន្លោះមិនឃើញ
Alisson Becker បានរួមចំណែកយ៉ាងធំសំបើមក្នុងការជួយ Liverpool នាំមុខគេនៅ Premier League និងមានភាគរយខ្ពស់លើកពាននៅរដូវកាលនេះ។
អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យនេះ ក្រៅពីការហ្វឹកហាត់ និងតិចនិករបស់គ្រូ Alisson ក៏បានបង្ហើបរឿងមួយចំនួនដែលលោក Jurgen Klopp ហាមកីឡាករនៅក្នុងក្រុមមិនឲ្យធ្វើ បើសិនចង់ឈ្នះ Premier League។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានហាមផ្ដាច់មិនឲ្យកីឡាករគិតពីរឿងបំបែកកំណត់ត្រា ស្ថិតិផ្ទាល់ខ្លួន ស្ថិតិរបស់ក្លឹប ពិន្ទុនាំមុខ និងលទ្ធផលរបស់គូប្រជែងជាដើម។ បើតាម Alisson គឺគ្រប់គ្នាត្រូវប្រឹងហ្វឹកហាត់ និងផ្ដោតតែលើប្រកួតរបស់ខ្លួនសម្រាប់ប្រកួតនីមួយៗប៉ុណ្ណោះ។
យុទ្ធសាស្ត្ររបស់ Klopp ឃើញថាជោគជ័យគួរឲ្យកត់សម្គាល់ដោយបានឈ្នះការប្រកួត២០ដង និងស្មើ១ ពី២១ប្រកួតនៅលីគកំពូលអង់គ្លេស៕