Conte ឈ្នះ​ក្ដី Chelsea ទាក់ទិន​នឹង​រឿង​រង​ការ​បណ្ដេញ​ចេញ​កាល​ពី​ឆ្នាំ២០១៨

  • 2020-01-15 12:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Antonio Conte បច្ចុប្បន្ន​ជា​អ្នក​ចាត់ការ​ក្លឹប​អ៊ីតាលី Inter Milan បាន​ឈ្នះ​ក្ដី​លើ​ក្លឹប​ Chelsea ទាក់ទិន​នឹង​រឿង​ចែក​ផ្លូវ​គ្នា​កាល​ពី​ឆ្នាំ២០១៨​កន្លង​ទៅ។

ភាគី​ខាង​ Conte បាន​ទាមទារ​ឲ្យ​ក្លឹប​តោ​ខៀវ Chelsea បង់​ប្រាក់​ខែ​ដែល​នៅ​សេសសល់ ក្រោយ​ពី​ក្លឹប​នេះ បាន​បញ្ចប់​កុងត្រា​មុន​កាល​កំណត់​រយៈពេល ១២ខែ ប៉ុន្តែ​ភាគី​ក្លឹប​វិញ បកស្រាយ​ថា លោក Conte មិន​ចុះ​សម្រុង​ជាមួយ​បុគ្គលិក​ក្លឹប និង​កីឡាករ ដែល​ចាត់ទុក​ជា​ការ​រំលោភ​បំពាន​កុងត្រា។

យ៉ាងណាមិញ កាល​ពី​ពេល​ថ្មីៗ​នេះ រឿង​ក្ដី​នេះ​ត្រូវ​បាន​សម្រេច​ថា Chelsea បាន​បញ្ចប់​ការងារ​លោក Conte យ៉ាង​អយុត្តិធម៌​ ហើយ​តម្រូវ​ឲ្យ​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​ចំនួន​ជាង ១០ម៉ឺន​ដុល្លារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Chelsea បាន​បង់​ថ្លៃ​ជំងឺ​ចិត្ត​ដល់​លោក Conte សរុប​ជាង ៣៤លាន​ដុល្លារ ដែល​ជា​ការ​បង់​ថ្លៃ​ជំងឺ​ចិត្ត​ថ្លៃ​បំផុត​លើ​ការ​បណ្ដេញ​គ្រូ​បង្វឹក៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម