ហេង​ហើយ​ Liverpool! យប់​មិញ​ Rashford របួស​​អាច​អវត្តមាន​ប្រកួត​ថ្ងៃ​អាទិត្យ​

  • 2020-01-16 03:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford កំពុង​ស្រពិចស្រពិល​សម្រាប់​ការ​ប្រកួត​ Premier League ទល់​នឹង​ Liverpool ចុង​សប្ដាហ៍​នេះ​ក្រោយ​មាន​របួស​កាល​ពី​យប់​មិញ។

ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​ត្រូវ​បាន​ប្ដូរ​ចេញ​ត្រឹម​នាទី​៨០​ ដោយ​សារ​របួស​ខ្នង​ក្នុង​ការ​ប្រកួត​ FA Cup ទល់​នឹង​ Wolves ដែល​ Manchester United បាន​យក​ឈ្នះ​ ១​ទល់​នឹង០។​ យ៉ាង​ណា​អ្នក​ចាត់​ការ​ Solskjaer មិន​បាន​បដិសេធ​ថា​ Rashford នឹង​អវត្តមាន​១០០%​នោះ​ទេ។​

បុរស​សញ្ជាតិ​ន័រវែស​​បាន​និយាយ​ថា៖ “Rashford ពេល​នេះ​មិន​អាច​រត់​បាន​ឡើយ។​ យើង​ត្រូវ​ការ​ពេល​ដើម្បី​ធ្វើ​តេស្ត​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទើប​ដឹង​ថា​រូប​គេ​អាច​លេង​បាន​ឬ​អត់។ កីឡាករ​សញ្ជាតិ​អង់គ្លេស​រក​បាន​២២​គ្រាប់​រដូវ​កាល​នេះ​ទាំង​នៅ​ក្លឹប​ និង​ជម្រើស​ជាតិ"៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ រ័ត្ន