មិនធម្មតា! ឆ្នាំថ្មី មីជាតិចេញប្រ៉ូសិនថ្មី ៣រសជាតិក្នុងកេសតែមួយ

  • 2020-01-18 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មីជាតិ ចេញប្រម៉ូសិនថ្មី ៣រសជាតិក្នុងកេសតែមួយ ជាមួយតម្លៃប្រម៉ូសិន ដើម្បីអបអរសាទរ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០ និងចូលឆ្នាំប្រពៃណីចិន នៅចុងខែមករា ខាងមុខនេះ។

កេសមីជាតិ សម្រាប់ប្រូម៉ូសិនថ្មីនេះ ត្រូវបានឌីហ្សាញដោយប្រើពណ៌ការ៉ុតឆើត ដែលងាយស្រួលចំណាំ និងរកមើលនៅលើទីផ្សារ ដោយក្នុងមួយកេស មានមីជាតិ រសជាតិសាច់ជ្រូកចិញ្រ្ចាំ១០កញ្ចប់ រសជាតិស៊ុបមាន់១០កញ្ចប់ និង រសជាតិខគោ១០កញ្ចប់។ លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ របស់មីជាតិ បានលើកឡើងថា "ប្រូម៉ូសិន ៣រសជាតិក្នុងកេសតែមួយនេះ ធ្វើឡើងដើម្បីផ្តល់ភាពស្រួល ដល់អ្នកដែលចង់ភ្លក្សមីជាតិ និងគ្រួសារដែលមានសមាជិក មានចំណង់ចំណូលចិត្តផ្សេងៗគ្នា ពីព្រោះទិញតែមួយកេសទេ តែអាចតម្រូវចិត្តបានគ្រប់គ្នា។"

តម្លៃរបស់ មីជាតិ ៣រសជាតិក្នុងកេសតែមួយនេះ ក៏ជាតម្លៃប្រម៉ូសិនផងដែរ។ លោកពន្យល់ថា "ធម្មតា បើគិតជាកេស មីជាតិរសជាតិខគោ មានតម្លៃថ្លៃជាង រសជាតិស៊ុបមាន់ និងសាច់ជ្រូកចិញ្រ្ចាំបន្តិច ប៉ុន្តែតម្លៃជាកេស សម្រាប់ប្រម៉ូសិនថ្មីនេះ គឺស្មើរនឹងតម្លៃមីជាតិរសជាតិស៊ុបមាន់ និងសាច់ជ្រូកចិញ្រ្ចាំ ដែលធ្វើឲ្យចំណេញ សម្រាប់អ្នកទិញ ទៅបរិភោគខ្លូនឯង និងទៅលក់រាយបន្ត។" លោកបន្តថា ស្តុកសម្រាប់ប្រូម៉ូសិននេះ ក៏មានកំណត់ផងដែរ ដូច្នេះគួររួសរាន់ឡើង មុនពេលមីជាតិប្រូម៉ូសិននេះ មុនអស់ពីស្តុក។

គួរបញ្ជាក់ផងដែរថា មីជាតិ ជាផលិតផលមីកញ្ចប់របស់ខ្មែរ ដែលមានរសជាតិបែបខ្មែរ ដំបូងគេបង្អស់នៅប្រទេសកម្ពុជា និងត្រូវបានផលិតឡើងដោយប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ដើម្បីធានាឲ្យបាន គុណភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ។ មីជាតិមានបីរសជាតិ គឺសាច់ជ្រូកចិញ្ច្រាំ ស៊ុបមាន់ និងខគោ។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ៕

អត្ថបទ ៖ រ័ត្ន