Sarri ចង់​ឃើញ​ Ronaldo ឈ្នះ​ពាន​ Ballon d'Or ក្រោម​ហេតុផល​នេះ

  • 2020-01-16 10:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Maurizio Sarri គ្រូ​បង្គោល​របស់​ក្លឹប​ Juventus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ចង់​ឃើញ​ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ឈ្នះ​ពាន​បាល់​មាស Ballon d'Or ដោយ​សារ​តែ​លោក​ពិត​ជា​ធុញ​ណាស់ ពេល​ឃើញ​នរណា​ម្នាក់​ឈ្នះ​ពាន​នេះ ច្រើន​ជាង Ronaldo។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​ពិត​ជា​ចង់​ជួយ​ឲ្យ Ronaldo ឈ្នះ​ពាន​ Ballon d'Or ៦ដង​ណាស់ " ។

លោក​បាន​បន្ត​ថា៖ " វា​ពិត​ជា​ធុញ​មែន នៅ​ពេល​ដែល​គិត​ឃើញ​ថា​មាន​អ្នក​ឈ្នះ​ច្រើន​ដង​ជាង​គេ (សំដៅ​លើ​ខ្សែ​ប្រយុទ្ធ​ Lionel Messi ដែល​ឈ្នះ​ពាន​បាល់​មាស​នេះ ៦ដង​)។ ខ្ញុំ​គិត​អំពី​គេ​ច្រើន​ណាស់ ហើយ​គិត​ពី​វិធី​ជួយ​គេ​ឲ្យ​ឈ្នះ​ទៀត​ផង វា​ជា​គោលដៅ​របស់​ខ្ញុំ ហើយ​វា​ត្រឹមត្រូវ​សម្រាប់​គេ " ។

គួរបញ្ជាក់ផងដែរថា Ronaldo ឈ្នះ​ពាន​ Ballon d'Or ៥ដង​ហើយ ដោយ​ឈ្នះ​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ២០១៧ ខណៈ Messi ឈ្នះ​ពាន​នេះ​លើក​ទី៦ កាល​ពី​ឆ្នាំ២០១៩​៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី