ត្រៀមៗ! អ្នក​កើតឆ្នាំជូត នឹងទទួលរបស់នាំសំណាង ៦ ប្រភេទ ពេលចូលឆ្នាំចិននេះ

  • 2020-01-20 08:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ឆ្នាំ​ថ្មី ឆ្នាំជូតខិត​កាន់​តែ​ជិត​មក​ដល់ អ្នក​ដែល​មាន​ឆ្នាំ​កំណើត​ក្នុង​ឆ្នាំ​នេះ ប្រាកដ​ជា​ចង់​ដឹង​ហើយ​ថា​របស់​អ្វី​នឹង​នាំ​លាភ​សំណាង​ដល់​អ្នក និង​របស់​ណា​ដែល​មិន​គួរ​ធ្វើ​ដើម្បី​ជៀស​វាង​សំណាង​មិន​ល្អ។

ខាងក្រោម​នេះ គឺ​ជារបស់នាំសំណាងទាំង ៦ ប្រភេទ សម្រាប់អ្នកកើតឆ្នាំជូត ៖

# របស់​នាំ​សំណាង​ល្អ

  • លេខ​នាំ​សំណាង​ល្អ៖ ២, ៣ និង​លេខ​ដែល​មាន​លេខ​ទាំង​នោះ (ដូចជាលេខ២៣ និង ៣២ ជាដើម)
  • ថ្ងៃ​នាំ​សំណាង​ល្អ៖ ថ្ងៃទី៤ និង ទី១៣ រៀងរាល់​ខែ​ចិន (Chinese Lunar Month)
  • ពណ៌​នាំ​សំណាង​ល្អ៖ ពណ៌ខៀវ, ពណ៌មាស, និងពណ៌បៃតង
  • ផ្កា​នាំ​សំណាង​ល្អ៖ ផ្កាលីលី និង ផ្កា Violet
  • ទិស​នាំ​សំណាង​ល្អ៖ ទិសខាងលិច, ពាយព្យ និងនិរតី
  • ខែ​នាំ​សំណាង​ល្អ៖ ខែ២, ៥ និង ៩ នៃ​ខែ​ចិន (Chinese Lunar Month)

# របស់​នាំ​សំណាង​អាក្រក់

  • ពណ៌​នាំ​សំណាង​អាក្រក់៖ ពណ៌លឿង និង​ត្នោត
  • លេខ​នាំ​សំណាង​អាក្រក់៖ លេខ៥ និង ៩
  • ទិស​នាំ​សំណាង​អាក្រក់៖ ត្បូង និង អាគ្នេយ៍
  • ខែ​នាំ​សំណាង​អាក្រក់៖ ខែ៤, ១០ និង ១២នៃ​ខែ​ចិន (Chinese Lunar Month)

ប្រភព៖ China Highlights   ប្រែ​សម្រួល៖ រ័ត្ន