ព្រឹត្តិការណ៍​ធំ​នៅ​កម្ពុជា​ KMH Champions League ​បើក​ឆាក​រដូវ​កាល​ថ្មី​ហើយ​

  • 2020-01-20 08:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ពាន​រង្វាន់​ KHM Champion League​ រដូវកាល​ថ្មី​ឆ្នាំ​ ២០២០ ​បាន​បើក​ជា​ផ្លូវការ​ហើយ​នៅ​ចុង​សប្តាហ៍​មុន​នេះ នៅ​កីឡដ្ឋាន​ KMH Park ។

សម្រាប់​រដូវ​កាល​ថ្មី​នេះ ​ហាក់​ប្លែក​ជា​រដូវ​កាល​មុន ដោយ​មាន​ក្រុម​ចូលរួម​ប្រជែង​ជើង​ឯក​ចំនួន​២៣​ក្រុម​។ លោក​ វឌ្ឍនៈ ឧត្តម ​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ ISI STEEL ​ដែល​ជា​ក្រុម​ហ៊ុន​រៀប​ចំ​ព្រឹត្តិការណ៍បាល់​ទាត់​ដ៏​ធំ​ពាក់​កណ្តាល​អាជីព​ KHM Champion League ​បាន​បញ្ជាក់​ថា​ ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បំផុស​ស្មារតី​យុវជន​នានា​ឲ្យ​ចូល​រួម​លេង​កីឡា​ ដើម្បី​សុខភាព​ មិត្តភាព​ និង​សាមគ្គីភាព​ និង​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត។

រដូវ​កាល​ថ្មី​នេះ ​មាន​ក្រុម​ចូល​រួម​ចំនួន​២៣ ​ដែល​ត្រូវ​បាន​ចែក​ជា​៤​ពូល ​និង​ចំណាយ​ពេល​ជាង​ ៦​ខែ ដោយ​ម្ចាស់​ជើង​ឯក​នឹង​ទទួល​បាន​១​ម៉ឺន​ដុល្លារ,​ ជើង​ឯក​រង​ ៥០០០​ដុល្លារ ​និង​ក្រុម​លេខ​៣ ​ទទួល​បាន​២៥០០​ដុល្លារ ​រួម​ទាំង​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ជា​ច្រើន​ទៀត៕

អត្ថបទ៖ វ៉ាន់ សក្ដិ