កោះរាជបុត្រ ទេសភាពស្អាតខ្លាំង មិនបាច់ជិះទូកក៏ទៅដល់
- 2020-01-20 09:31:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះរាជបុត្រ ទេសភាពស្អាតខ្លាំង មិនបាច់ជិះទូកក៏ទៅដល់
ចន្លោះមិនឃើញ
រមណីយដ្ឋានកោះសំពោធ ឬកោះរាជបុត្រ ជាផ្នែកមួយនៃឧទ្យានជាតិរាម ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដើម្បីទៅកម្សាន្តនៅរមណីយដ្ឋានកោះធម្មជាតិនេះ យើងត្រូវធ្វើដំណើរចេញពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅកាន់ឧទ្យានជាតិរាម ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ បន្ទាប់មកយើងនឹងឃើញកូនកោះតូចមួយ បណ្ដែតខ្លួនយ៉ាងសង្ហារលើផ្ទៃសាគរ។
ប្រៀបបីដូចរាជបុត្រមួយអង្គ កោះសំពោធ លយចូលក្នុងផ្ទៃសមុទ្រ ចម្ងាយប្រមាណ ១៤០ម៉ែត្រពីឆ្នេរ។ តភ្ជាប់ពីឆ្នេរមួយនេះ ស្ពានឈើមួយខ្សែបន្លាយខ្លួនអូសកាត់ទឹកសមុទ្រ រង់ចាំចម្លងអ្នកទេសចរ ទៅទស្សនាកូនកោះតូចច្រឡឹង ដែលគ្របដណ្ដប់ទៅដោយរុក្ខជាតិខៀវស្រងាត់។ ជាទីឋានដ៏សែនមនោរម្យ កោះសំពោធមានបរិមាត្រប្រមាណ២៥០ម៉ែត្រ អមដោយស្ពានឈើព័ទ្ធជុំវិញ ដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទស្សនាទេសភាពលើដែនកោះ។
ចង់ដឹងកាន់តែច្បាស់ពីកោះសំពោធ សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza និងគាំទ្រដោយក្រសួងទេសចរណ៍៕