Giggsប្រាប់​ពី​ដើម​ចម ​ធ្វើ​ឲ្យ​កីឡាករ​នីមួយៗ​តែងតែ​ជ្រុះ​សក់

  • 2020-01-20 12:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ryan Giggs គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​វេល បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ដោយ​សារ​តែ​នៅ​បាល់ទាត់​មាន​ភាព​ស្ត្រេស​ខ្លាំង​ពេក ទើប​បណ្ដាល​ឲ្យ​កីឡាករ​ភាគ​ច្រើន​ជ្រុះ​សក់។

លោក​បាន​និយាយ​ថា៖ " ពេល​យើង​លេង​បាល់ទាត់ យើង​មាន​ភាព​តប់ប្រមល់​ក្នុង​ចិត្ត​ណាស់។ យើង​រង​នូវ​សម្ពាធ​ច្រើន​ពេក នៅ​ពេល​យើង​ចាញ់​ម្ដង​ៗ​។ យើង​តែងតែ​រង​ការ​រិះគន់​ជានិច្ច "​ ។

យ៉ាងណាមិញ លោក​ក៏​បាន​ទម្លាយ​ថា លោក​បាន​ធ្វើ​ការ​បណ្ដុះ​សក់ ក្រោយ​ពី​អ្នក​គាំទ្រ​ប្រទះ​ឃើញ​ លោក​ជ្រុះ​សក់​ដំបូង​កាល​ពី​ឆ្នាំ២០០៣។

លោក​បាន​លើកឡើង​ថា៖ " ប្រាកដ​ណាស់​! ខ្ញុំ​ធ្វើ​ការ​បណ្ដុះ​សក់។ ខ្ញុំ​ដឹង​ថា​ជ្រុះ​សក់​ដំបូង​នៅ​ឆ្នាំ២០០៣​ កាល​ហ្នឹង​ខ្ញុំ​ស៊ុត Liverpool បាន​ ២គ្រាប់ ហើយ​ខ្ញុំ​ក៏​ទៅ​បារ ខ្ញុំ​សង្ឃឹម​ថា មាន​គេ​ស្រែក​អបអរ​ខ្ញុំ តែ​មាន​អី​គេ​ស្រែក​ថា ខ្ញុំ​ជ្រុះ​សក់ " ៕

ប្រភព៖ Marca   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី