ដឹង​តែ​កក្រើក​ Gamer! ក្រុមហ៊ុន​ផលិត​ហ្គេម PUBG ប្រកាស​ចូល​ដៃ​ជាមួយ Black Shark

  • 2020-01-21 03:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tencent Games ដែល​ជា​ក្រុមហ៊ុន​ផលិត​ហ្គេម​ធំ​បំផុត​ក្នុង​លោក ​កំពុង​បម្រើ​សេវាកម្ម​ហ្គេម​កម្សាន្ត​ល្បី​ឈ្មោះ PUBG: Mobile និង Arena of Valor បាន​ប្រកាស​ពី​គម្រោង​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Black Shark រាប់​ទាំង​ការ​អភិវឌ្ឍ​លើ​ផ្នែក Software និង Hardware។

នេះ​ពុំ​មែន​ជា​លើក​ដំបូង​នោះ​ទេ ដែល Tencent ​ចូល​ដៃ​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន ដោយ​កន្លង​ទៅ​យើង​ក៏​ធ្លាប់​ឃើញ​ម៉ូឌែល Tencent Edition ASUS Rog Phone II លេចចេញ​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៩។ កិច្ច​ព្រមព្រៀង​ថ្មី​រវាង Black Shark នឹង​ផ្តោត​សំខាន់​ខ្ពស់​ទៅ​លើ​ការ​ផលិត​ហ្គេម​ជា​ធំ ក្នុង​គោលដៅ​ផ្តល់​បទពិសោធន៍​ថ្មី​នៃ​ការ​លេង​ហ្គេម​លើ​ទូរសព្ទ​ដៃ​សម្រាប់​អតិថិជន។

តាម​ការ​ព្យាករណ៍​ទំនង​ជា Black Shark 3 ដែល​ត្រៀម​លេច​មុខ​ក្នុង​ពេល​ឆាប់ៗ គឺ​ជា​ម៉ូឌែល​ដំបូង​ដែល​កើត​ចេញ​ពី​កិច្ច​សហការ​រវាង​ក្រុមហ៊ុន​ធំ​ទាំង​ពីរ។ ម៉ូឌែល​នេះ​រំពឹង​ប្រើប្រាស់​អេក្រង់ QHD មាន Refresh rate ល្បឿន 120Hz អម​បន្ទះ​ឈីប Snapdragon 865 បន្ថែម RAM 16GB និង​គាំទ្រ​ប្រព័ន្ធ 5G ទៀត​ផង៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា