ឃ្លាផ្តល់កម្លាំងចិត្តដ៏មានន័យពីតារាល្បីៗ អានហើយជួយឲ្យមនុស្សស្រីកាន់តែមានឥទ្ធិពល

  • 2020-01-21 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត​ជា​មនុស្ស​ស្រី មិន​មែន​ទន់​ខ្សោយ​ដូច​អ្វី​ដែល​មនុស្ស​ប្រុស​បាន​គិត​នោះ​ទេ។ មនុស្ស​ស្រី​ ​មាន​ភាព​ទន់​ភ្លន់ ​រឹងមាំ​និង​​មាន​សមត្ថភាព​​មិន​ចាញ់​បុរស​ឡើយ។ សូម្បី​តែ​តារា​ស្រី​ល្បី​ៗ​ខាង​ក្រោម​នេះ ក៏​បាន​ចូល​រួម​ចែក​រំលែក​គំនិត​ល្អ​ៗ​​មាន​ន័យ ក្នុង​គោល​បំណង​លើក​កម្ពស់​ស្រ្តី​​ឲ្យ​កាន់​តែ​មាន​​តម្លៃ​និង​ឥទ្ធិពល​មិន​សាប​សូន្យ។

១. Beyonce

“អ្វី​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​​ទាក់ទាញ​ បំផុត​នោះ​គឺ​ទំនុក​ចិត្ត​"។

២. Angelina Jolie

“ធ្វើ​ឆ្កួត​ឬ​ជា វា​ជា​សិទ្ធិ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ដែល​ខ្វល់​ពី​គំនិត​អ្នក​ដទៃ​ទេ”។

"កុំ​ខ្លាច​នឹង​ការ​សម្រេច​ចិត្ត​ខុស ឬ​មាន​កំហុស ព្រោះ​ទាំង​នោះ​ហើយ​ដែល​អាច​កែ​លម្អ​អ្នក​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃ"។

៣. Cardi B

“ខ្ញុំ​មិន​ដែល​ត្អូញត្អែរ​ក្នុង​​ការ​ប្រកួត​ប្រជែង​នោះ​ទេ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ប្រកួត​ប្រជែង​​ជាមួយ​នឹង​ខ្លួន​ឯង យក​ឈ្នះ​ចិត្ត​ខ្លួន​ឯង ហើយ​ត្រូវ​ធ្វើ​វា​ឲ្យ​បាន​សម្រេច​ដូច​បំណង”។

៤. Rihanna

"ចង់​​ឈ្នះ មិន​មែន​ព្យាយាម​តែ​ម្តង​​រួច​ក៏​​​​បោះ​បង់​ចោល​​ឡើយ ពេល​ខ្លះ​អាច​ឈាន​ទៅ​រាប់​ពាន់​ដង​ឯណោះ​ទម្រាំ​ឈាន​​ទៅ​ដល់​គោលដៅ"។

៥. Nicki Minaj

“មាន​តែ​​មនុស្ស​​ដែល​ស្គាល់​ខ្ញុំ​ច្បាស់​ប៉ុណ្ណោះ ទើប​មិន​និយាយ​អេចអូច​ពី​​​ខ្ញុំ ចំណែក​ឯ​អ្នក​ដែល​មិន​ស្គាល់​ខ្ញុំ​វិញ ចូល​ចិត្ត​ណាស់​មាត់​វែង​មាត់​ខ្លី​ សង្ស័យ​នេះ​នោះ​មិន​ចេះ​ចប់​​​​”។

៦. Selena Gomez

កាន់​តែ​​មាន​កម្លាំង​ខំ​ប្រឹង​ដើរ​ទៅ​មុខ កាន់​តែ​មាន​គេ​ចាំ​អូស​ទាញ​ទម្លាក់​ ប៉ុន្តែ​​ទី​បំផុត​អ្នក​នឹង​កាន់​តែ​រឹង​មាំ​ជាង​មុន​ ប្រសិន​បើ​អ្នក​មិន​ខ្វល់​ពី​សម្តី​មនុស្ស​អស់​ទាំង​នោះ​"។

“វ័យ​កាន់​តែ​​​ច្រើន​ ទើប​ខ្ញុំ​បាន​ដឹង​ថា ពេល​ខ្លះ​គួរ​អនុញ្ញាត​ឲ្យ​ខ្លួន​​ឯង​ឈឺចាប់​ខ្លះ ជួប​មនុស្ស​មិន​ល្អ​ខ្លះ ក៏​មិន​អី​ដែរ ព្រោះ​បើ​​មិន​ប្រថុយ​ គឺ​មិន​ដឹង​ឡើយ”។

៧. Emma Watson

“នារី​ដែល​មាន​គំនិត​​ចាស់​ទុំ​ តែង​ចេះ​​ស្រលាញ់​ខ្លួន​ឯង​​និង​មិន​​ផ្តល់​ក្តី​ស្រលាញ់​ទៅ​កាន់​មនុស្ស​ប្រុស​​អស់​ពី​ខ្លួន​ឡើយ​​"។

៨. Jennifer Lawrence

“ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ​ឡើង កុំ​ចាំ​តែ​ដើរ​តាម​គេ​រហូត រៀន​​បែង​ចែក​រវាង​ខុស​និង​ត្រូវ ទើប​មិន​សូវ​ស្ត្រេស”។

“បណ្តោយ​ឲ្យ​រឿង​អាក្រក់​កើត​ឡើង​ចុះ តែ​កុំ​បណ្តោយ​ឲ្យ​វា​មក​ជាន់​ឈ្លី​ផ្លូវ​ចិត្ត​របស់​អ្នក​អី”។

៩. Kylie Jenner

"ចំនួន​មនុស្ស​ដែល​ស្រលាញ់​​អ្នក​កាន់​តែ​​ច្រើន ចំនួន​អ្នក​និយាយ​ដើម​អាក្រក់​ពី​អ្នក ក៏​កាន់​តែ​ច្រើន​ដូច​គ្នា​"។

“បើ​មាន​នរណា​និយាយ​មើល​ងាយ​ថា​អ្នក​មិន​អាច​ធ្វើ​រឿង​អ្វី​មួយ​​ជោគជ័យ​បាន​ទេ កុំ​ភ្លេច​ធ្វើ​បញ្ជាក់​​ផ្ទួន​ៗគ្នា​ឲ្យ​គេ​បាន​ភ្លឺ​ភ្នែក ហើយ​​ថត​ទុក​ឲ្យ​គេ​មើល​ផង​”។

១០. Kendaljenner

"បើ​អ្នក​មិន​អាច​មើល​ឃើញ​​ពី​ភាព​​ស្រស់​ស្អាត​​​ដែល​មាន​នៅ​ក្នុង​ខ្លួន​ទេ គួរ​ផ្លាស់​ប្តូរ​កញ្ចក់​ឆ្លុះ​ចេញ​ទៅ"។

១១. Kimkardashian

“បើ​​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​រឿង​អ្វី​មួយ​ក្នុង​ជីវិត​ហើយ ខ្ញុំ​​នឹង​ប្តូរ​វា​ចេញ​ភ្លាម មិន​មែន​មក​អង្គុយ​រអ៊ូរទាំ​រាប់​ឆ្នាំ​ទេ”។

១២. Adele

“បើ​មាន​ប្រុស​ហួច​ដាក់​តាម​ផ្លូវ កុំ​ងាក ​កុំ​ឆ្លើយ​តប​ឲ្យ​សោះ ព្រោះ​អ្នក​ជា​មនុស្ស​ស្រី មិន​មែន​ជា​សត្វ​ឆ្កែ​ទេ​”។

១៣. Jenifer Lopez

"ជីវិត​ខ្លី​ណាស់ ត្រូវ​រៀន​រស់​ដោយ​សប្បាយ អត់​ឱន មាន​ក្តី​ស្រលាញ់ និង​សើច​ឲ្យ​អស់​ពី​ចិត្ត ហើយ​កុំ​ស្តាយ​ក្រោយ​នឹង​រឿង​ណា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ញញឹម​"៕

ចុចអានបន្ត៖ ចូល​ដល់​វ័យ​២០​ឆ្នាំ​​ ស្រី​ៗគួរ​និយាយ​ពាក្យ​លា​ទៅ​រឿង​ទាំង​នេះ

ប្រភព៖ Spiceee   ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទថ្មី