៥ក្រុម អាចបង្អាក់ដំណើរលើកពាន Premier League មាស Liverpool
- 2020-01-22 07:36:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ក្រុម អាចបង្អាក់ដំណើរលើកពាន Premier League មាស Liverpool
ចន្លោះមិនឃើញ
Liverpool ត្រូវតែឈ្នះ Premier League តែ១០ទៀតប៉ុណ្ណោះនឹងអាចក្លាយជាជើងឯកបានហើយក្រោយលេងឈ្នះ Manchester United កាលពីថ្ងៃអាទិត្យ។
ក្រុមរហស្សនាមហង្សក្រហមបច្ចុប្បន្នដាច់លេខ២ Manchester City ចំនួន១៣ពិន្ទុ ប៉ុន្តែនៅសល់២ប្រកួតនៅក្នុងដៃ បើសិនពួកគេឈ្នះនឹងអាចកើនគម្លាតដល់១៩ពិន្ទុឯណោះ។ ឱកាសលើកពាន Liverpool មានសឹង៩០%ទៅហើយប៉ុន្តែចាំអ៊ុតថាតើពួកគេអាចលើកពានមាសបានឬអត់ បើលេងមិនចាញ់សោះដល់ចប់រដូវកាល។
យ៉ាងណាមានប្រកួតដ៏តានតឹង៥ដែលអាចបញ្ឈប់ Liverpool ពីការឈ្នះពានមាសដូច Arsenal៖
១. ប៉ះ Wolves (ក្រៅដី)
២. ប៉ះ Everton (ក្រៅដី)
៣. ប៉ះ Manchester City (ក្រៅដី)
៤. ប៉ះ Arsenal (ក្រៅដី)
៥. ប៉ះ Chelsea (ក្នុងផ្ទះ)