គ្រូ Leicester៖ Vardy គ្មានថ្ងៃត្រលប់មកលេងឲ្យជម្រើសជាតិអង់គ្លេសទេ
- 2020-01-22 11:52:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Leicester៖ Vardy គ្មានថ្ងៃត្រលប់មកលេងឲ្យជម្រើសជាតិអង់គ្លេសទេ
ចន្លោះមិនឃើញ
លោក Barndan Rogers អ្នកចាត់ការក្លឹប Leicester City បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធរបស់លោក Jamie Vardy បានសម្រេចចិត្តច្បាស់ហើយ ដោយមិនត្រលប់មកក្រុមជម្រើសជាតិអង់គ្លេសទេ។
លោកបានលើកឡើងថា៖ " Vardy គេសម្រេចចិត្តច្បាស់ហើយ គេនឹងមិនត្រលប់ទៅលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសទេ។ ការសម្រេចចិត្តបែបនេះ ដោយសារតែគេចង់មានពេលច្រើនលេងឲ្យ Leicester City ឲ្យបានច្រើន " ។
លោកបានបន្តថា៖ " ពេលអត់បានលេងជម្រើសជាតិ គេអាចសម្រាក ឬ ហ្វឹកហាត់នៅពេល International Break '' ។
ខ្សែប្រយុទ្ធ Vardy បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ២០១៨កន្លងទៅ ខណៈថ្មីៗនេះ ខ្សែប្រយុទ្ធអង់គ្លេសជាច្រើនបានរងរបួស ដែលធ្វើឲ្យគ្រូអង់គ្លេសគិតគូរក្នុងការជ្រើសរើស Vardy៕