Conor Nestor ថា ឈ្នះក្រុមឡាវ មិនមែន​ជា​អាំងប៉ាវ​​ចូលឆ្នាំចិន​ទេ

  • 2020-01-23 02:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ក្លឹប​បាល់ទាត់​ព្រះ​ខ័នរាជស្វាយ​រៀង​ និង​ក្លឹប​ ​Master7 FC របស់​ឡាវ​ ជើង​ទី​១​ ក្នុង​ពាន​រង្វាន់​ AFC Cup 2020 វគ្គ​ជម្រុះ​ ត្រូវ​បាន​បញ្ចប់​ទៅកាលពីយប់មិញ​ ដោយ​​ក្លឹប​បាល់ទាត់​ព្រះ​ខ័នរាជ​ស្វាយរៀង​របស់​កម្ពុជា ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​លទ្ធផល​ ៤-១។

គ្រូ​បង្វឹក​សញ្ជាតិ​អៀរឡង់​លោក​ Conor Nestor បាន​ប្រាប់ ​Sabay ថា៖ «ខ្ញុំ​មិន​ខ្វល់​ថា​វា​នៅ​ក្នុង​ឱកាស​បុណ្យ​អ្វី​នោះ​ទេ​ មិន​ថា​ចូល​ឆ្នាំ​ចិន​ ឬចូល​ឆ្នាំ​ខ្មែរ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ក្រុម​របស់​ខ្ញុំ​ធ្វើ​ការ​ខ្លាំង​ថ្ងៃ​នេះ​។ ពួកគេ​នៅ​តែ​ខំប្រឹង​លេង​បាន​ល្អ​ដដែល​ ដូច​កាល​ពី​១២​ខែ​មុន​អ៊ីចឹង»។

គ្រូ​បង្វឹក​ដែល​បាន​ដឹក​នាំព្រះខ័នរាជ​​ស្វាយ​រៀង​ ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​មុន​រូប​នេះ ​បន្ត​ទៀត​ថា ​ឥឡូវ​នេះ​ក្លឹប​ត្រូវ​តែ​បញ្ចប់​ការងារ​​មួយ​នេះ​សិន​ គឺ​ទៅ​ប្រ​កួត​យក​ជ័យជំនះនៅឡាវ​ ហើយ​នឹង​ចូលរួម​វគ្គ​ចែក​ពូល។

លោក​ Conor Nestor (ឆ្វេង)

សូមបញ្ជាក់ថា ការ​ប្រកួត​ជើង​ទី​២​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​ ឆ្នាំ​២០២០ នៅ​ប្រទេស​ឡាវ​។ ​​ប្រ​សិន​បើ​ស្វាយ​រៀង​នៅ​តែ​ធ្វើ​បាន​ល្អ​ នឹង​ឡើង​ទៅ​ប្រជែង​ក្នុង​ពូល​ G ដែល​មាន​ក្រុម​ Bali United របស់​ឥណ្ឌូនេស៊ី ក្រុម​ Ceres Negros របស់​ហ្វីលីពីន និង​ក្រុម​ជើងឯក​លីគ​កំពូល​វៀតណាម Than Quang Ninh កំពុង​តែ​រង់ចាំ៕ ​

អត្ថបទ៖ Yorn Sovieth