ហេតុផល​ចាក់​ដោត ៣ យ៉ាង​ដែល​អ្នក​ខ្លះ​ទិញ​កុំព្យូទ័រ Mac តែ​ដំឡើង Windows ​ប្រើប្រាស់

  • 2020-01-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

អ្នក​ប្រាកដ​ជា​ធ្លាប់​ឃើញ​នៅ​អតិថិជន​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ Mac មួយ​ចំនួន មិន​ថា​តែ​ប្រភេទ Macbook Air ឬ Pro រមែង​ដំឡើង Windows OS ​ប្រើ​ជំនួស​ប្រព័ន្ធ Mac OS។ តើ​នោះ​ដោយ​សារ​កត្តា​អ្វី ហេតុអ្វី​ពួក​គេ​មិន​ចាយ​ថវិកា​ទិញ​កុំព្យូទ័រ​ប្រើ Windows ស្រាប់​តែ​ម្តង​ទៅ?

+ជា​ទូទៅ​មាន​ហេតុផល ៣ យ៉ាង​ដូច​ខាង​ក្រោម៖

Windows គាំទ្រ Software ច្រើន​ជាង

មិន​ថា​តែ​ហ្គេម កម្មវិធី សម្រាប់​អ្នក​សិក្សា​ផ្នែក​វិស្វកម្ម ស្រាវជ្រាវ ឬ​ស្ថាបត្យកម្ម រមែង​គាំទ្រ​តែ​លើ​ប្រព័ន្ធ Windows តែ​ប៉ុណ្ណោះ ដោយ​ពេល​ខ្លះ Mac មាន​ដែរ តែ​មិន​ដើរ​ពេញ​លក្ខណៈ​ឡើយ។

យ៉ាងណាមិញ​រឿងរ៉ាវ​នេះ​ទៅ​ថ្ងៃ​ខាង​មុខ​អាច​នឹង​ប្រែប្រួល ព្រោះ​បច្ចុប្បន្ន​ទីផ្សារ MacOS កំពុង​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ ដោយ​សូម្បី​តែ​កម្មវិធី​របស់ Adobe ឬ Microsoft Office សព្វថ្ងៃ​អាច​គាំទ្រ macOS បាន​ដូច​គ្នា តែ​ក៏​នៅ​មាន​កម្មវិធី​ច្រើន​ទៀត​ត្រូវឲ្យ Developer ​អភិវឌ្ឍ​ជា​បន្តបន្ទាប់។

អ្នក​សរសេរ​កម្មវិធី​ត្រូវ​ការ​តេស្ត​កម្មវិធី​នៅ​លើ Windows

ពេល​អភិវឌ្ឍ​គេហទំព័រ​ឬ​កម្មវិធី​ណា​មួយ Programmer ទាំង​អស់​រមែង​ត្រូវ​ការ​តេស្ត​ដំណើរការ​របស់​វា​នៅ​លើ​ប្រព័ន្ធ OS សំខាន់​ពីរ​រួម​មាន macOS និង Windows OS។ មិន​ចាំ​បាច់​ហត់នឿយ​ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ​ពីរ​ផ្សេង​គ្នា ដោយ​អ្នក​អាច​ចែក​ OS លើ​កុំព្យូទ័រ​តែ​មួយ​បាន បែប​នេះ​ទើប​ជំរុញ​ឲ្យ Programmer ​មិនដែល​ចោល​ការ​ដំឡើង Windows លើ​កុំព្យូទ័រ Mac ពួក​គេ​ឡើយ។

ជា​កុំព្យូទ័រ​ដែល​អាច​ប្រើ​ប្រព័ន្ធ Windows បាន​ល្អ​បំផុត

ចំណុច​ខ្លាំង​ដែល​អ្នក​ប្រើប្រាស់​ជា​ពិសេស​អ្នក​អង្គុយ​មុខ​កុំព្យូទ័រ​យួរ​រមែង​រើស​យក​ផលិតផល Apple ព្រោះ​ដោយ​សារ​ភាព​ច្បាស់​ត្រជាក់​ភ្នែក​នៃ​អេក្រង់ Retina របស់​វា សំឡេង​លឺ​ច្បាស់​ល្អ ទម្ងន់​ស្រាល កម្រាស់​ស្តើង និង​មាន​ថាមពល​ថ្ម​កាន់​ថែម​ទៀត។

បើ​មិន​សូវ​ជា​ខ្វាយខ្វល់​ពី​តម្លៃ ការ​ប្រើប្រាស់​កុំព្យូទ័រ Mac គឺ​ល្អ​ខ្លាំង​បំផុត ហើយ​គ្រប់​បណ្តា​ហាង​លក់​ទាំង​អស់​ក៏​អាច​ជួយ​អ្នក​ដំឡើង OS ពីរ​លើ PC តែ​មួយ​បាន​ដោយ​ងាយ​តាម​រយៈ​កម្មវិធី Hackintosh៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា