ពាក់​កណ្ដាល​រដូវ​កាល​នេះ ប្រយុទ្ធ​ Newcastle រក​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ

  • 2020-01-24 03:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​រដូវ​កាល​ ២០១៩​/២០នេះ ក្រុម​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​សារិកាកែវ​ Newcastle Unitedហាក់​មិន​ទាន់​បញ្ចេញ​ឫទ្ធិ​សោះ​ ដោយ​មក​ទល់​ខែ​មករា​នេះ​ហើយ ទើប​តែ​រក​បាន ១គ្រាប់​គត់​នៅ​ក្របខ័ណ្ឌ Premier League។

ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង ២៤គ្រាប់​នៅ​ Premier League ក្លឹប​អង់គ្លេស​មួយ​នេះ​រក​បាន​តាម​រយៈ ក្រុម​ខ្សែ​ការពារ​បាន ១២គ្រាប់ និង​ខ្សែ​បម្រើ​បាន ១១​គ្រាប់។

ក្លឹប​អង់គ្លេស​នេះ​មាន​ខ្សែ​ប្រយុទ្ធ​តែ​មួយ​រូប​គត់​គឺ ខ្សែ​ប្រយុទ្ធ​វ័យ២៣ឆ្នាំ ជនជាតិ​ប្រេស៊ីល​កីឡាករ Joelinton។ កីឡាករ​រូប​នេះ​ទើប​តែ​មក​ Newcastle កាល​ពី​ឆ្នាំ២០១៩​កន្លង​ទៅ។

គិត​ត្រឹម​ពេល​នេះ​ដែរ Newcastle កំពុង​តែ​ជាប់​លេខ ១៤​ ដោយ​មាន ៣០ពិន្ទុ​ក្នុង​ដៃ៕

ប្រភព៖ BT Sport

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម