ប្ដីប្រពន្ធ Huang Xiaoming បរិច្ចាគលុយផ្ទាល់ក្នុងយុទ្ធនាការទប់ស្កាត់វីរុសកូរ៉ូណា
- 2020-01-28 03:21:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធ Huang Xiaoming បរិច្ចាគលុយផ្ទាល់ក្នុងយុទ្ធនាការទប់ស្កាត់វីរុសកូរ៉ូណា
ចន្លោះមិនឃើញ
ប្រទេសចិនជាប្រទេសដែលជាប្រភពនៃប្រភេទវីរុស Corono ដែលបង្កឲ្យមានអ្នកឆ្លងពាសពេញពេញពិភពលោក។ អត្រាអ្នកឆ្លងជំងឺនេះកើនជាបន្តបន្ទាប់ និងរាលដាលដល់ប្រទេសជិតខាង។
ស្ថានភាពបែបនេះ បង្កជាកង្វល់ជាច្រើនដល់មនុស្សជាច្រើនជុំវិញពិភពលោក ហើយបើងាកទៅបុគ្គលល្បីៗ ក៏ដូចជាតារាដែលមានមុខមានមាត់លើវិថីសិល្បៈ ក៏បាននាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ទៅកាន់មូលនិធិ ដើម្បីជួយដល់អ្នកជំងឺនេះដែរ។
ជាក់ស្ដែងដូច គូស្នេហ៍ Huang Xiaoming និង Angela Baby មានដំណឹងលេចឡើងថា នាងបានបរិច្ចាគទឹកប្រាក់ដល់ទៅ ២សែនយ័ន (ខ្ទង់ ២៨ ៨៣២ដុល្លារ) សម្រាប់ម៉ាសការពារ ជូនដល់ពេទ្យជាក៏ដូចជាកងការពារជាច្រើននាក់ដែលកំពុងការពារប្រជាជន ប្រយុទ្ធប្រឆាំងនូវការឆ្លងវីរុស កូរ៉ូណាក្នុងទីក្រុង Wuhan។
ជំងឺប្រភេទនេះកំពុងរាលដាលយ៉ាងសាហាវជុំវិញពិភពលោក បង្កឲ្យមានការព្រួយបារម្ភជាខ្លាំង។ ប៉ុន្តែបើទោះបីមនុស្សច្រើននាក់បានឆ្លងជាបន្តបន្ទាប់នៅក្នុងប្រទេសមួយចំនួនក៏ដោយ ក៏អត្រាអ្នកស្លាប់មានតែនៅក្នុងប្រទេសចិនដែរ និងមិនទាន់ឃើញថាមានអ្នកស្លាប់កើតឡើងនៅប្រទេសផ្សេងទៀតដែរ គិតមកត្រឹមថ្ងៃនេះ។
សូមបញ្ជាក់ផងដែរថា ក្រៅពីប្ដីប្រពន្ធ Huang Xiaoming និង Angela Babay ក៏នៅមានតារាជាច្រើននាក់ទៀតដែរ ក្នុងប្រទេសចិន ដែលបានបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ពិសេសលើសម្ភារៈការពារជួយដល់ជនរងគ្រោះ ក៏ដូចជាដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង៕