ប្ដូរ​ពី​ញ៉ាំ មក​ជា​ភេសជ្ជៈ​វិញ​ បន្លែ​ប៉ុន្មាន​មុខ​​នេះ មាន​អត្ថប្រយោជន៍​ខ្ពស់ ហើយ​ការពារ​​ផ្ដាសាយ​ទៀត

  • 2020-01-31 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​ មិន​សូវ​ចូលចិត្ត​ទឹក​បន្លែ​នោះ​ទេ ប៉ុន្តែ​អត្ត​ប្រយោជន៍ និង​គុណ​សម្បត្តិ​របស់​វា​ល្អ​នឹក​ស្មាន​មិន​ដល់។ ការ​ទទួលទាន​ទឹក​បន្លែ​ផ្លែ​ឈើ​ដែល​យក​មក​ច្របាច់​គាប​យក​តែ​ទឹក ឬ​ក្រឡុក​នោះ​គឺ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ ហើយ​ជួយ​បន្ថែម​កង្វះ​ខាត​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ផ្សេងៗ​ក្នុង​រាងកាយ។

ទឹក​បន្លែ​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ មិន​ត្រឹម​តែ​ផ្ដល់​សារធាតុចិញ្ចឹម​នោះ​ទេ តែ​ក៏​ជួយ​ទប់ស្កាត់​នូវ​ជំងឺ​ជា​ច្រើន​ទៀត​ផង​ដែរ៖

១.​ទឹក​ប្រទាល​កន្ទុយ​ក្រពើ

ប្រទាល​កន្ទុយ​ក្រពើ ជួយ​បង្ការ​ជំងឺ​រលាក​ថ្លើម មហារីក ផ្ដាសាយ ព្យាបាល​ដំបៅ​ក្រពះ និង​ជួយ​ជាតិ​ពុល​ពី​រាងកាយ។

  • វិធីធ្វើ៖ គឺ​ត្រូវមានស្លឹក​ប្រទាល​កន្ទុយ​ក្រពើ ១ធាងតូច ទឹក ២ពែង ស្ករស ៤ស្លាបព្រាបាយ។ ដាក់​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ស្ងោរ​ឱ្យ​ពុះ​រយៈពេល ១៥-២០នាទី ដាក់​ស្ករ​ចូល​រហូត​ដល់​ពុះ​ម្ដងទៀត បិទ​ភ្លើង​ឲ្យ​ត្រជាក់ រួច​លោក​អ្នក​អាច​ទទួល​ទាន​បាន។

២. ទឹក​មីនត៍​សូ​ដា ឬ​ជីរអង្កាម

ជីរអង្កាម​សម្បូរ​ជាតិ​កាល់ស្យូម ផូស្វ័រ វីតាមីន C វីតាមីន A ច្រើន​ជា​ពិសេស​អាច​ជួយ​ភ្នែក ជំនួយ​បេះដូង ក្រៅ​ពី​នោះ​ក្លិន​ក្រអូប​ឈ្ងុយ​របស់​ជីរអង្កាម​ជា​ប្រេង​ក្រអូប​ឆួល (មេន​ថល) ព្យាបាល​ជំងឺ​ឈឺ​ក្បាល និង​ជំងឺ​ផ្ដាសាយ។

គ្រឿង​ផ្សំ​មាន​ដូចជា ៖ ទឹកស៊ីរ៉ូប៍ ១/៤ ពែង ទឹក​ក្រូចឆ្មារ ១ស្លាបព្រាបាយ ស្លឹក​ជីរ​អង្កាម ១ ១/៤ ពែង ក្រូច​ឆ្មារ​បេះ​ជា​កំពឹស ៦កំពឹស ទឹកសូដា និង​ទឹកកក​ដុំ។

៣. ទឹក​ស្លឹក​ត្រចៀក​ក្រាញ់

ស្លឹក​ទឹក​ត្រចៀកក្រាញ់​មាន​បេតាខែរ៉ូទីន​ខ្ពស់​ដល់​ទៅ ១,២៤៣ I.U។ ក្នុង​នោះ​មាន​វីតាមីន វីតាមីន C កាល់ស្យូម ផូស្វ័រ និង​ជាតិ​ដែក ជួយ​បញ្ចុះ​ទឹក​នោម បំបាត់​គ្រុន បំបាត់​ក្ដៅ​ក្នុង បន្ថយ​ការ​ស្រេក​ទឹក និង​បញ្ចុះ​កម្ដៅ។ របៀប​ធ្វើ​លោក​អ្នក​គ្រាន់តែ៖

  • ស្លឹក​ត្រចៀកក្រាញ់​ហាន់​ឱ្យ​ល្អិត ២ពែង
  • ទឹក​ក្រូច​ឆ្មារ ១ទៅ ២ស្លាបព្រាបាយ
  • ស្ករត្នោត ២ស្លាបព្រា
  • អំបិល​ម៉ដ្ឋ ១/៨ ស្លាបព្រាកាហ្វេ
  • ទឹក​ដាំ​ឆ្អិន​រួច​យក​​ទៅ​​ក្លាស្សេ ២ពែង កិន​ក្រឡុក​គ្រឿង​ផ្សំ​ទាំង​អស់​បញ្ចូល​គ្នា​ឱ្យ​សព្វ ត្រង​ដោយ​ក្រណាត់​ស​ស្ដើង​ដាក់​កែវ​ដើម្បី​ទទួល​ទាន។

៤. ទឹក​ការ៉ុត

ទឹក​ការ៉ុត​ជំនួយ​ភ្នែក និង​ពណ៌​ស្បែក​បាន​យ៉ាង​ល្អ ព្រម​ទាំង​ជួយ​ដល់​ថ្លើម​បណ្ដេញ​ជាតិពុល​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ល្អ។ ព្រម​ទាំង​ការពារ​ជំងឺ​មហារីក​ផ្សេងៗ​ដូចជា មហារីក​សួត មហារីក​បំពង់សម្លេង មហារីក​ក្រពះ មហារីក​ពោះ។

របៀប​ធ្វើ៖ ​គ្រាន់​តែ​លាង លាង​ការ៉ុត ប៊ីទ្រូត ឆៃថាវ​ឱ្យ​ស្អាត ចិត្ត​សំបក​ហាន់​ជា​កង់​ៗ រួច​ក្រឡុក​លាយ​គ្នា​ជា​មួយ​ទឹកដោះគោ​ស្រស់​ជា​ការស្រេច។

៥. ទឹក​មើម​ឈូក

សាច់​មើម​ឈូក​មាន​វីតាមីន C និង​សារ​ជាតិ​ខនិជ​ផ្សេងៗ ជួយ​បំប៉ន​ថាមពល​ជួយ​ឱ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​នានា ដូចជា​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន ជួយ​បង្កើន​ឈាម និង​ជួយ​ឱ្យ​ទទួលទាន​អាហារបាន។

វិធីធ្វើ៖ ​ដាំ​ទឹក​ឱ្យ​ក្ដៅ​ល្មម រួច​ជាក់​មើម​ឈូក​ស្ងោរ​ឱ្យ​ទាល់​តែ​​ឡើង​ពណ៌ស៊ីជម្ពូ ដាក់​ទឹក ៣ពែង ម្នាស់​ហាន់​ជា​ដុំ ១/២ ពែង មើម​ឈូក​ហាន់​ជា​កង់​ស្ដើង​ៗ ១/២ពែង ស្ករត្នោត ២ស្លាបព្រាបាយ អំបិល​ម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ ទឹក​ក្រូចឆ្មារ ២ស្លាបព្រាបាយ រួច​កិន​បញ្ចូល​គ្នា​ជា​ការស្រេច។

៦. ទឹក​ត្រប់​ខា​ក្រឡុក

វា​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម ជួយ​បញ្ចេញ​ទឹក​ចេញ​ពី​រាងកាយ​ព្រោះ​តម្រងនោម​ធ្វើការ​ខុស​ប្រក្រតី​ ជួយ​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម បំបាត់​ការ​ស្រេក​ទឹក ជួយ​បញ្ចុះ​កម្ដៅ ព្យាបាល​ជំងឺ​ក្អក កម្ចាត់​ស្លេស្ម៍។

អត្ថបទ​ដកស្រង់​ចេញពី៖ SPP សៀវភៅសុខភាព

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី