មានសង្ឃឹម​! ហុងកុងរកឃើញវ៉ាក់ស៊ាំងជំងឺកូរ៉ូណាហើយ ប៉ុន្តែត្រូវការពេលធ្វើតេស្ដសិន

  • 2020-01-29 02:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រាវជ្រាវ​ហុងកុង អះអាង​ថា​ខ្លួន​បាន​អភិវឌ្ឍ​វ៉ាក់ស៊ាំង​សម្រាប់​ជំងឺ​កូរ៉ូណា​ដ៏​កាច​សាហាវ​បាន​សម្រេច​ហើយ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ធ្វើ​តេស្ដ​សិន មុន​នឹង​បញ្ចេញ​ឲ្យ​ប្រើប្រាស់​ជា​សាធារណ។

យោង​តាម​អ្នក​ជំនាញ​ជំងឺ​ឆ្លង សាស្ត្រាចារ្យ Yuen Kwok-yung ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​លោក​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​វ៉ាក់ស៊ាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​នេះ។ ថ្លែង​មក​កាន់​សារព័ត៌មានលោក​ Yuen ឲ្យ​ដឹង​ថា "យើង​បាន​ផលិត​វ៉ាក់ស៊ាំង​រួច​រាល់​ហើយ ប៉ុន្តែ​វា​នឹង​ត្រូវ​ការ​ពេល​យូរ​ទៀត​ដើម្បី​ធ្វើ​តេស្ដ​នៅ​លើ​សត្វ។” ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ពី​ពេល​វេលា​ជាក់​លាក់​ដែល​អាច​ប្រើប្រាស់​បាន​នោះ​ទេ ដោយ​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ធ្វើ​តេស្ដ​លើស​សត្វ និង​យ៉ាង​ហោច​ប្រើពេល​មួយ​ឆ្នាំ​ដើម្បី​ធ្វើ​តេស្ដ​លើ​មនុស្ស​ផ្ទាល់ មុន​នឹង​អាច​ប្រើប្រាស់​បាន​សម្រេច។

សាស្ត្រាចារ្យ Yuen Kwok-yung

គួរ​បញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ​ជំងឺរលាកសួតប្រភេទថ្មី បង្ក​ឡើង​ដោយ​កូរ៉ូណាវីរុស បាន​បន្ត​កើន​ឡើង​ដល់ ១៣២នាក់ (កើន ២៦នាក់) គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី២៩ ខែមករានេះ ខណៈ​អ្នក​ឆ្លង​បាន​កើនឡើង​ដល់ ៦០៥៩នាក់។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់​ Channel News Asia៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី