ក្ដីស្រឡាញ់អាណាព្យាបាលចំពោះកូន ថែរក្សាការពារ ពីវីរុសកូរ៉ូណា ដោយការពាក់ម៉ាស់
- 2020-01-29 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដីស្រឡាញ់អាណាព្យាបាលចំពោះកូន ថែរក្សាការពារ ពីវីរុសកូរ៉ូណា ដោយការពាក់ម៉ាស់
ចន្លោះមិនឃើញ
នៅប៉ុន្មានថ្ងៃនេះ ប្រជាជនខ្មែរស្ទើរគ្រប់ទីកន្លែងជាពិសេសនៅលើបណ្ដាញសង្គមហ្វេសបុកមានការព្រួយបារម្ភខ្លាំងពីការឆ្លងនៃ វីរុសកូរ៉ូណា ដែលផ្ដើមដំបូងនៅប្រទេសចិន។ វីរុសកូរ៉ូណា ដែលកាន់តែធ្វើឲ្យប្រជាជនខ្មែររឹតតែព្រួយបារម្ភខ្លាំង ក្រោយពីប្រទេសកម្ពុជារកឃើញ អ្នកដែលឆ្លងវីរុសផ្លូវដង្ហើមនេះ ជាបុរសជនជាតិចិនអាយុ ៦០ឆ្នាំ នៅក្នុងខេត្តព្រះសីហនុ។ ភ្លាមៗនៃការរកឃើញអ្នកឆ្លងនេះ ធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំង ហើយគ្រប់គ្នាបានចាប់ផ្ដើមពាក់ម៉ាស់ការពារ ប៉ុន្ដែដំណឹងគួរឲ្យសោកស្ដាយនៅអំឡុងពេលនោះ គឺមានអ្នករកស៊ីមួយក្ដាប់តូចបានឆ្លៀតដំឡើងថ្លៃម៉ាស់ ដែលធ្វើឲ្យមហាជនប្រតិកម្ម។ ទន្ទឹមនឹងប្រតិកម្ម ក៏មានអ្នកឈឺឆ្អាលសង្គម ទាំងមន្រ្តី និងវិស័យឯកជនបានប្រកាសពីការចែកម៉ាសឥតគិតថ្លៃដល់ប្រជាជនខ្មែរផងដែរ។
នៅខេត្តបន្ទាយមានជ័យ នាថ្ងៃ27 មករា ឆ្នាំ2020កន្លងទៅនេះ អាជ្ញាធរក្រុងប៉ោយប៉ែតចែក ម៉ាសចំនួន១លានម៉ាស ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីកូរ៉ូណាវីរុស។
ទិដ្ឋភាពដាច់ដោយឡែកពីការចែកម៉ាស់ការពារពីការឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអាណាព្យាបាល ជាពិសេសឪពុក ម្ដាយ មានការបារម្ភផង និងការយកចិត្តទុកដាក់ថែរក្សា កូនៗ តាមរយៈការពាក់ម៉ាស់ឲ្យកូន ដើម្បីការពារពីការឆ្លងវីរុសកូរ៉ូណា។ តាមរយៈរូបភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការផ្ដល់ក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ អំពីសុខភាពរបស់កូនៗ ក្នុងនាមជាអាណាព្យាបាល ជាពិសេសជាឪពុកម្ដាយ។
សូមទស្សនាទិដ្ឋភាពខាងក្រោម ដែលថតដោយ លោក យ៉ន សូវៀត អ្នកថតរូបឆ្នើមរបស់ Sabay
ចុចអាន អំពីបច្ចុប្បន្នភាពនៃវីរ៉ុសកូរ៉ូណា កូរ៉ូណាវីរុស៖ អ្នកស្លាប់កើនឡើងដល់ ១៣២នាក់ ខណៈអ្នកឆ្លងកើនដល់ជាង ៦ពាន់នាក់