ភាពយន្តបែបស្នេហាស្រុកស្រែរបស់ខ្មែរមួយរឿង មើលទៅសែនមនោរម្យ នឹងបង្ហាញវត្តមានខែកុម្ភៈនេះ!
- ព្រហស្បតិ៍, 30 មករា 2020 02:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តបែបស្នេហាស្រុកស្រែរបស់ខ្មែរមួយរឿង មើលទៅសែនមនោរម្យ នឹងបង្ហាញវត្តមានខែកុម្ភៈនេះ!
ចន្លោះមិនឃើញ
ភាពយន្តខ្មែរថ្មីមួយរឿង គឺរឿង “អន្ទាក់ស្នេហ៍” បានបង្ហាញវីដេអូខ្លី Trailer ផ្លូវការរបស់ខ្លួនហើយ ដោយភាពយន្តខ្មែរមួយនេះនឹងឆ្លុះបញ្ចាំងពីស្នេហាបែបស្រុកស្រែដ៏សែនមនោរម្យ ផ្សំនឹងការលើកឡើងនៃទីតាំងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាដើម្បីបង្ហាញក្នុងរោងភាពយន្ត នឹងបង្ហាញខ្លួននាខែកុម្ភៈខាងមុខនេះហើយ។
រឿង “អន្ទាក់ស្នេហ៍” និយាយពី បុរសចំណាស់ម្នាក់ដែលមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ហើយគាត់បានលង់ស្រលាញ់នារីស្រស់ស្អាតប្រចាំភូមិម្នាក់ ដែលនាងមានគូកំណាន់ចិត្តរួចទៅហើយ។ តាចាស់ចង់បានប្រពន្ធក្មេង មិនខ្លាចការរិះគន់ គាត់បានប្រើគ្រប់វិធី អំណាច ឥទ្ធិពលនៃទ្រព្យ និងល្បិច កិច្ចកលសព្វយ៉ាង ដើម្បីយកនាងឱ្យខានតែបាន។
តើ រក្សា ដែលសម្ដែងដោយ តារាសម្ដែង សុខ សុម៉ាវត្ដី និង ចៅពេជ្រ សម្ដែងដោយ តារាសម្ដែង សន ពិសិដ្ឋ អាចឆ្លងកាត់ការបំបែកបំបាក់ ពីអន្ទាក់ស្នេហ៍ របស់បុរសចំណាស់នេះបានឬយ៉ាងណា? យើងនឹងដឹងចម្លើយគ្រប់គ្នាក្នុងរោងភាពយន្តខ្មែរ គ្រប់សាខា ក្នុងខែ កុម្ភៈ ទី ២០ ឆ្នាំ ២០២០ នេះហើយ៕ តោះ...ឥឡូវទស្សនាវីដេអូ Trailer ខាងក្រោមនេះទាំងអស់គ្នាសិន!