ខ្សែប្រយុទ្ធ Griezmann រីករាយ​ បើបាន​ពាក់​អាវ​លេខ៩​នៅ Barcelona

  • 2020-01-31 05:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Antoine Griezmann បាន​ឱ្យ​ដឹង​ថា រូបគេ​សប្បាយ​ចិត្ត​លេង​​ឱ្យ​ Barcelona ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​​ពាក់​អាវ​លេខ៩ បើ​សិន​ជាអាច​មែននោះ។

ការនិយាយបែបនេះ ធ្វើឡើងបន្ទាប់​ពី​​អតីតខ្សែប្រយុទ្ធ Atletico Madrid ស៊ុត​បញ្ចូល​ទី​បាន​១គ្រាប់ ជួយ​ឱ្យ​ក្លឹប​អ្នកមាន​បុណ្យ ​ឈ្នះ ៥-០ លើ​ក្លិប Leganes ក្នុង​ពាន​រង្វាន់ Copa del Rey កាល​យប់មិញ។

កីឡាករ​សញ្ជាតិ​បារាំង​​បន្ត​ថា៖ "បើ​សិន​ក្លឹប​ត្រូវ​ការ​ឱ្យ​ខ្ញុំ​ពាក់​លេខ​៩ ខ្ញុំ​រីករាយ​នៅ​ទី​នេះ​ ដើម្បី​ជួយ​ក្លិប​។ ខ្ញុំ​អាច​លេង​ទាំង​ខាងឆ្វេង និង​​កណ្ដាល​បាន​យ៉ាង​ល្អ"។​

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ពាក់អាវលេខ ៧ របស់ Atletico Madrid បាន​លេង​​ Role កណ្ដាលរបស់ Suarez ហើយ​រក​គ្រាប់​បាល់​បាន​១គ្រាប់នៅ​​នាទី​ទី៤ ដែលជា​គ្រាប់​បាល់​ទី​១២​ របស់​គេ​ នៅ Barca ក្នុង​រដូវ​កាល​នេះ។

ក្លិប Barcelona បាន​បញ្ជាក់​មុន​ការ​ប្រកួត​ថា ពួកគេ​នឹង​មិន​ចុះ​កុងត្រា​កីឡាករ​លេខ ៩​ រូប​ណា​ឡើយ អំឡុងរដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​ខែ​មករា​នេះ ដូច្នេះ​មាន​ន័យ​ថា Griezmann អាច​​ជំនួស​កន្លែង Luis Suarez បន្ទាប់​ពី​កីឡាករ​អ៊ុយរុយហ្គាយ​​របួស​រយៈពេល៤​ខែ។

គ្រាប់បាល់កម្លាំង​ចិត្ត ១គ្រាប់នៅ​ដើម​តង់​ទីមួយ​របស់​ Griezmann បាន​ជម្រុញ Barcelona​ យក​ឈ្នះ Leganes ៥-០ មាន​ឱកាស​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ Copa del Rey៕

ប្រភព៖ barcablaugranes   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម