មក​ស្គាល់​ ប្រទេស​ចុង​ក្រោយ​ ដែល​ភ្ជាប់​ចំណង​ការ​ទូត​ជាមួយ​កម្ពុជា

  • 2020-02-01 01:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ត្រឹម​ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ភ្ជាប់​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​តូច​ធំ ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​សរុប​ទាំង​អស់​ចំនួន ១៧៤ប្រទេស​។ ចំណែក​ឯ​ប្រទេស​ចុង​ក្រោយ ដែល​កម្ពុជា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នោះ​គឺ បាបាដូស។

កម្ពុជា​ បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​នេះ​​​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ដោយ​មាន​ការ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​គ្នា ដែល​ចារឹក​ដោយ​ហត្ថលេខា​របស់​ឯកអគ្គរាជទូត/រដ្ឋទូត​ប្រចាំ​អង្គការ​សហប្រជាជាតិ​ របស់​ប្រទេស​ទាំង​ពីរ​។

ប្រទេស​បាបាដូស​នេះ មាន​ទីតាំង​ស្ថិត​នៅ​ប្រជុំ​កោះ​ការីប៊ៀន ដែល​ផ្ទៃដី​ចំនួន ៤៣៩​គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាជន​ចំនួន​ជាង ៣០​ម៉ឺន​នាក់។

ប្រទេស​ដី​កោះ​នេះ​ដែរ ទទួល​បាន​ឯករាជ្យ​ពី​ចក្រភពអង់គ្លេស កាល​ខែ​វិច្ឆិកា ឆ្នាំ១៩៦៦៕

ពិធីចុះហត្ថលេខា​រវាង​ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​អង្គការ​សហប្រជាជាតិ និង​ឯកអគ្គរដ្ឋទូត​បាបាដូស​ប្រចាំ​អង្គការ​សហប្រជាជាតិ (រូបថត​៖ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការអន្តរជាតិ)

****ប្រភព៖**** ****[ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ](https://www.facebook.com/mfaic.gov.kh/posts/1711863202277593)****

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី