មានឃើញអត់? តួអង្គចាស់ពីរនាក់ លេចមុខជាថ្មីក្នុងរឿង Fast 9

  • 2020-02-03 03:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ Trailer នៃ​ខ្សែ​ភាពយន្ត​ Fast and Furious វគ្គ​ទី ៩ បាន​ចេញ​ផ្សាយ​កាល​ពី​​ចុង​សប្ដាហ៍​កន្លង​ទៅ ក្នុង​អំឡុង​ព្រឹត្តិការណ៍​ Super Bowl។

វគ្គ​ថ្មី​នេះ​មាន​ចំណង​ជើង​​ថា "F9: The Fast Saga” ហើយ​ក្នុង​វីដេអូ Trailer ពេញ​ដំបូង​នេះ គេ​ឃើញ​មាន​តួ​អង្គ​ចាស់ៗ​មួយ​ចំនួន​លេច​មុខ​ជា​ថ្មី ក្នុង​នោះ​រួម​មាន​​ប្អូន​ស្រី​របស់​ Dominic Toretto គឺ​ Mia និង Han។

Mia បាន​លេច​មុខ​ក្នុង​វគ្គ​ដំបូង ដែល​បាន​វិវត្តន៍​ទៅ​ជា​តួ​អង្គ​សំខាន់​មួយ​ក្នុង​សែស្រឡាយ​ភាព​យន្ត ហើយ​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជ្រាល​ជ្រៅ​ជា​មួយ Brian O’Conner (សម្ដែង​ដោយ Paul Walker)។ នៅ​ពេល​ Brian ស្លាប់​ Mia ទំនង​ជា​មិន​វិល​ត្រឡប់​ក្នុង​សែស្រឡាយ​ភាព​យន្ត​ទៀត​នោះ​ទេ ក្រោយ​ពី​នាង​បាត់​មុខ​ពី​វគ្គ ៨ ប៉ុន្តែ​គ្រប់​យ៉ាង​ផ្លាស់​ប្ដូរ​ជា​មួយ F9។

សូម្បី​តែ​ Han ដែល​បាន​ស្លាប់​នៅ​ក្នុង​វគ្គ Fast and Furious: Tokyo Drift ប៉ុន្តែ​លេច​មុខ​ក្នុង​វគ្គ​បន្ត​បន្ទាប់​នោះ ក៏​វិល​ត្រឡប់​វិញ​ដែរ។ តួ​អង្គ​ផ្សេង​ទៀត​របស់​ Fast and Furious ក៏​វិល​ត្រឡប់​វិញ​ដែរ រួម​នឹង​តួ​អង្គ​ថ្មី​មួយ​ចំនួន។ អតីត​កីឡាកាស​ John Cena ក៏​បាន​ចូល​រួម​ក្នុង​វគ្គ ៩ នេះ ដែល​ដើរ​តួ​ជា​បង​ប្អូន​ប្រុស​របស់​ Dominic Toretto។

ទស្សនា​វីដេអូ Trailer នៃ​ F9 ដែល​នឹង​ចាក់​ផ្សាយ​នៅ​រោងកុន​ជុំវិញ​ពិភពលោក​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ៖ ​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី