នេះជារូបភាពច្បាស់បំផុតមិនធ្លាប់ឃើញពីមុន នៃសម្បកព្រះអាទិត្យ
- 2020-02-03 08:31:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជារូបភាពច្បាស់បំផុតមិនធ្លាប់ឃើញពីមុន នៃសម្បកព្រះអាទិត្យ
ចន្លោះមិនឃើញ
កែវយឹត Daniel K. Inouye Solar Telescope ដែលមានមូលដ្ឋាននៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក បង្កើតបានរូបភាព និងវីដេអូនៃព្រះអាទិត្យដែលមាន Resolution ខ្ពស់បំផុត។
កែវយឹតខាងលើបានចាប់ផ្ដើមថតយករូបភាពនៃព្រះអាទិត្យ កាលពីខែធ្នូ ពីភ្នំ Haleakalā នៃកោះហាវ៉ៃ ដែលវាគឺជាកែវយឹតសម្រាប់ថតព្រះអាទិត្យធំជាងគេ និងសមត្ថភាពខ្លាំងជាងគេក្នុងលោក។
ដើម្បីបង្កើតបានវីដេអូខាងលើនេះ កែវយឹតបានសង្កេតព្រះអាទិត្យរយៈពេល ១០ នាទី ជាប់។ វាមានបង្ហាញអំពីសារធាតុប្លាស្មាផុសចេញពីព្រះអាទិត្យ រួចចុះត្រជាក់វិញ ហើយក៏ត្រឡប់ចូលព្រះអាទិត្យវិញ។ ផ្ទៃដែលបង្ហាញក្នុងវីដេអូនេះដែរ គឺមានវិមាត្រ ១៩ ០០០ គ.ម គុណនឹង ១០ ៧៨២ គ.ម ឯណោះ។ គួរដឹងថានេះត្រឹមជាសមិទ្ធផលដំបូងនៃកែវយឹត Daniel K. Inouye Solar Telescope តែប៉ុណ្ណោះ ដែលកិច្ចការសំខាន់របស់វាគឺសិក្សាអំពីដែនម៉ាញេទិចរបស់ព្រះអាទិត្យ ដើម្បីសិក្សាបន្ថែមអំពីភាពចម្លែកនៃព្រះអាទិត្យ៕