ចង់ចេះឆែក​​លេខ​ IMEI លើ​ទូរសព្ទ​​មិន​ថា Android និង iOS តែ​ប៉ុណ្ណេះ​ស៊ី​ផុយ

  • 2020-02-03 09:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

IMEI (International Mobile Equipment Identity) ជា​លេខ​សម្គាល់​អត្តសញ្ញាណ​ទូរសព្ទ​នីមួយៗ​។ បើ​ទូរសព្ទ​ត្រូវ​បាន​លួច អ្នក​អាច Call ទៅកាន់ Network Provider ដើម្បី​ដាក់ IMEI នោះ​ក្នុង​បញ្ជី​ខ្មៅ (Blacklist) ដូច្នេះ​ទូរសព្ទ​នោះ​មិន​អាច​ប្រើ​បាន​ឡើយ ទោះ​ប្ដូរ SIM Card ក៏​ដោយ​។ 

IMEI មាន​លេខ ១៥ខ្ទង់ អាច​ប្រើ​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​តំបន់ ក្រុមហ៊ុន​ផលិត លេខ​ម៉ូដែល និង​ត្រួតពិនិត្យ​ប្រវត្តិ​ទូរសព្ទ​ក្រែង​ធ្លាប់​មាន​គេ Report ថា​ត្រូវ​បាន​លួច តាមរយៈ CheckMend

ចំណាំ៖ អ្នក​មិន​គួរ​បង្ហាញ​លេខ IMEI ទូរសព្ទ​អ្នក​ជា​សាធារណៈ​នោះ​ឡើយ​។

របៀប​ត្រួត​ពិនិត្យ​លេខ IMEI ដោយ​ប្រើ Phone Dialer

អ្នក​អាច​ប្រើ​វិធី​នេះ​លើ​ទូរសព្ទ​គ្រប់​ប្រភេទ ដោយ​បើក​កម្មវិធី Phone Dialer (កន្លែង​អ្នក​បញ្ចូល​លេខ​ហៅ​ចេញ​)

  • វាយ​បញ្ចូល​លេខ *#06#
  • អ្នក​នឹង​ឃើញ​ផ្ទាំង​បង្ហាញ​ពី IMEI ដូច្នេះ​អ្នក​អាច​ចម្លង ឬ​បិទ​ផ្ទាំង​នោះ​បាន​

របៀប​ត្រួត​ពិនិត្យ​លេខ​ IMEI លើ​ទូរសព្ទ Android

  • បើក​កម្មវិធី Settings > About phone > Status ឬ Settings > General > About device > Status

របៀប​ត្រួតពិនិត្យ​លេខ IMEI លើ​ទូរសព្ទ iPhone

  • បើក​កម្មវិធី Settings > General > About
  • អូស​ចុះ​ក្រោម​ត្រង់ IMEI ហើយ​អ្នក​អាច​ចុច​លើ​លេខ​នោះ​ដើម្បី​ចម្លង​ប្រើ​បាន​។

លើ Device ដូចជា iPhone 6S និង​ជំនាន់​ក្រោយៗ IMEI បង្ហាញ​លើ SIM tray (ទ្រនាប់​ជើង​ស៊ីម​)។ Samsung Galaxy S7 Edge បង្ហាញ​លេខ IMEI នៅ​ផ្នែក​ខាងក្រោយ​ ខណៈ​ទូរសព្ទ​ចាស់ៗ​មួយ​ចំនួន​បង្ហាញ​នៅ​ក្រោម​ថ្ម ពេល​ដោះ​ថ្ម​ចេញ​។ 

បើ​ទូរសព្ទ​អ្នក​ត្រូវ​បាន​បាត់ ហើយ​អ្នក​ភ្លេច​សរសេរ​លេខ IMEI ទុក អ្នក​នៅ​មាន​ឧកាស​មួយ​ដែរ អ្នក​អាច​មើល​លើ​ប្រអប់​ទូរសព្ទ​បាន​៕

ចុចអាន៖

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម