ប្រភព​ផ្លូវ​ការ​របស់​ Bale ចាប់​អារម្មណ៍​យ៉ាង​ម៉េច​ដែរ​នៅ​ពេល​ឮ​ព័ត៌មាន​ត្រលប់​ទៅ​ Spurs?

  • 2020-02-03 13:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Jonathan Barnett ភ្នាក់​ងារ​កីឡាករ​របស់​ខ្សែ​ប្រយុទ្ធ​ Gareth Bale បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ talkSPORT នា​ពេល​ថ្មីៗ​នេះ​ថា​ Bale នឹង​មិន​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ Tottenham Hotspur វិញ​ទេ​។

លោក​ Barnett បាន​និយាយ​ថា​ ៖ " ខ្ញុំ​ថា​ Bale នឹង​មិន​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ Tottenham Hotspur វិញ​ទេ​។ "

លោក​ Barnett បាន​បន្ត​ថា​ ៖ " គេ​នៅ​តែ​ជឿ​ជាក់​ថា​ គេ​នៅ​តែ​មាន​អនាគត​នៅ​ក្លឹប​ Real Madrid ហើយ​ណា​មួយ​ គេ​នៅ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​ ២ឆ្នាំកន្លះ​ទៀត​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​ Gareth Bale ធ្លាប់​លេង​នៅ​ក្លឹប​ Tottenham Hotspur ម្ដង​ដែរ​កាល​ពី​ឆ្នាំ ២០០៧-២០១៣​ ដោយ​ចូល​រួម​បាន​ ២០៣​ប្រកួត​និង​ រក​គ្រាប់​បាល់​បាន​ ៥៥គ្រាប់​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី