Klopp ចេញ​មុខ​ការពារ Salah រឿង​​លេង​កំណាញ់​​បាល់​ខ្លាំង

  • 2020-02-04 03:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​យក​ឈ្នះ​លើ​ក្រុម Southampton ៤-០ Mohamed Salah ត្រូវ​បាន​គេ​រិះគន់​ថា ​លេង​កំណាញ់​បាល់​​​ខ្លាំង ពោល​គឺ​​ស៊ុតតែឯង មិន​ព្រម​បោះ​ឱ្យ​មិត្ត​រួម​ក្រុម បើ​ទោះ​បី​​ពួកគេ​ទាំង​នោះ កំពុង​ស្ថិត​ក្នុង​ជំហរ ​និង​ទីតាំង​ល្អ​​ក៏​ដោយ។ យ៉ាង​ណា​អ្នក​ចាត់​ការ​ក្លឹប Klopp បាន​ចេញ​មុខ​ថា Mo មិន​មែន​ជាកីឡាករ​កំណាញ់​ឡើយ។

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ បាន​​ឱ្យ​ដឹង​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖" ១សប្ដាហ៍​ហើយ​ដែល​គេ​និយាយ​ពី Mo Salah។ Mo មិន​ដែល​កំណាញ់​ទេ Mo ​នៅ​ទីតាំង​ល្អ យើង​បាន​ឃើញ​ហើយ​ គ្រាប់​បាល់​របស់​គាត់ គឺនៅ​ចន្លោះ​ខ្សែ​ការពារ​៤​នាក់ គាត់​អាច​រក​គ្រាប់​បាល់​បាន"។ ​

មិនត្រឹមតែប៉ុណ្ណោះ​លោក​ Jordan Klopp ក៏​បាន​លើក​សរសើរ​ពី Roberto Firmino ផង​ដែរ ព្រោះថា​ខ្សែ​ប្រយុទ្ធប្រេស៊ីលរូបនេះ បាន​ Assiste បី​គ្រាប់​ក្នុង​ជ័យ​ជម្នះ​លើ Saints នាថ្ងៃនោះ។

ក្នុង​ជំនួប​រវាង Liverpool និង Southampton កាល​ពី​ថ្ងៃ​សៅរ៍​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប Mohamed Salah បាន​បង្ហាញ​ទម្រង់​​លេង​យ៉ាង​ល្អ រក​បាន ២គ្រាប់ ក្នុង​ការ​ប៉ុនប៉ង​ស៊ុត​បួន​ដង និង​បាន​បង្កើត​ឱកាស​ជាច្រើន​ដល់មិត្ត​រួម​ក្រុម៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ